វេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង បាននិយាយកាលពីថ្ងៃអាទិត្យថាកុមារអាយុក្រោម ១២ ឆ្នាំទំនងជានឹងទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ។
ក្រុមហ៊ុនវ៉ាក់សាំងខ្លះបានចាប់ផ្តើមសាកល្បងរួចហើយដើម្បីវាយតម្លៃថា តើការចាក់វ៉ាក់សាំងរបស់ពួកគេមានសុវត្ថិភាព និងមានប្រសិទ្ធិភាពចំពោះកុមារឫទេ ហើយលទ្ធផលនឹងមានខ្លះក្នុងឆ្នាំនេះ។
ជាទូទៅកុមារមិនប្រឈមមុខនឹងហានិភ័យខ្ពស់សម្រាប់ជម្ងឺកូវីដ-១៩ ធ្ងន់ធ្ងរនោះទេ ប៉ុន្តែការចាក់វ៉ាក់សាំងការពារពួកគេ អាចការពារមនុស្សពេញវ័យ និងជួយសាលារៀនឱ្យមានកាលវិភាគធម្មតា៕