ក្រោយពេលដែលអ្នកមករដូវចំនួន២អាទិត្យ អ្នកអាចសាកល្បងធ្វើតាមរូបមន្តខាងក្រោមមកញ៉ាំចំនួនម្តងបាន នោះអ្នកនឹងមិនងាយចាស់ឡើយ។ តើមានអ្វីទៅ?
ក្រោយពេលដែលអ្នកមករដូវចំនួន២អាទិត្យ អ្នកអាចនឹងមានអារម្មណ៍ឆាប់នឿយហត់ ឬឈឺចង្កេះជាដើម។ ដូចនេះនៅពេលនេះគឺជាពេលវេលាដែលស័ក្តិសមក្នុងការប៉ូវក្រលៀន ទើបអ្នកអាចបំបាត់អាការៈទាំងនោះបាន។ អ្នកអាចប្រើតែក្រហមចំនួន៣ក្រាម មកឆុងទឹកក្តៅចំនួន៩០អង្សាសេ រួចយកកាកចេញ ទើបយកមកញ៉ាំ។ ម្យ៉ាងទៀតអ្នកក៏អាចយកទឹកក្តៅចំនួន៨៥អង្សាសេមកឆុងនឹងតែផ្កាម្លិះចំនួន៣ក្រាមមកញ៉ាំក៏បានដែរ។ វិធីទាំងពីរខាងលើ អ្នកអាចជ្រើសរើសយកមួយបាន។ ក្រោយពេលដែលអ្នកញ៉ាំរួច អ្នកនឹងឃើញលទ្ធផល ដោយអ្នកអាចញ៉ាំនៅរៀងរាល់ខែចំនួនម្តងក្រោយពេលមករដូវ២អាទិត្យរួច៕