ក្រុមណែនាំរបស់រដ្ឋបានចំណីអាហារនិងឱសថអាមេរិក (FDA) និយាយថា ខណៈដែលផលិតផលថ្នាំជក់ដែលអាចរលាយក្នុងទឹកអាចផ្តល់គ្រោះថ្នាក់ទាបជាងបារី ប៉ុន្តែវាអាចបង្កើនចំនួនអ្នកប្រើថ្នាំជក់បាន។
ថ្នាំជក់ដែលអាចរលាយក្នុងទឹកគឺជាថ្នាំជក់ដែលបានកិនឱ្យម៉ត់ហើយបង្កើតទៅជារាងដូចគ្រាប់ថ្នាំដែលរលាយបន្តិចម្តងៗក្នុងមាត់។ វាគឺផលិតផលជំនួសបារីដែលក្រុមហ៊ុនថ្នាំជក់កំពុងពិចារណាពីសន្ទុះនៃការលក់ក្នុងទីផ្សាររបស់វានៅថ្ងៃអនាគត។
ក្រុមណែនាំ FDA បានសម្គាល់ថាមានកង្វះការស្រាវជ្រាវលើផលិតផលថ្នាំជក់ដែលអាចរលាយនេះ។
ការសិក្សាបានចេញផ្សាយលើអ៊ីនធើណេតកាលពីថ្ងៃព្រហស្បត្តិ៍ ហើយនិងត្រូវបានសិក្សាឡើងវិញដោយក្រុម FDA ចំពោះការសម្រេចចិត្តនៅថ្ងៃមុខ ប៉ុន្តែមិនមានការកំណត់ច្បាស់លាស់ថាពេលណានោះទេ។