អ្នកចូលចិត្តទទួលទានប្រៃ មិនមែនត្រឹមតែងាយនឹងកើតជំងឺលើសឈាមប៉ុណ្ណោះទេ មហារីកក្រពះក៏បណ្តាលមកពីការទទួលលទានប្រៃលើសកម្រិតដែរ។
ការទទួលទានអាហារប្រៃក្នុងរបបអាហារប្រចាំថ្ងៃ ពិសេសពពួកសាច់ប្រឡាក់ ត្រីប្រឡាក់ អាហារផ្អាប់ និងប្រភេទជ្រក់ គឺងាយនឹងបង្កើនហានិភ័យកើតជំងឺលើសឈាម ជំងឺមហារីកក្រពះ និងពោះវៀន។ ជាតិប្រៃ អាចបណ្តាលឲ្យមានការរលាក ដំបៅក្រពះ ដែលវិវត្តទៅជាមហារីកក្រពះ ថែមទាំងបង្កើនសកម្មភាពរបស់មេរោគក្រពះ ផងដែរ។
សិក្សាវិទ្យាសាស្ត្ររកឃើញថា នៅក្នុងពពួកអាហារប្រៃខ្លាំង ពពួកជ្រក់ ត្រីងៀតត្រីប្រឡាក់ដែលហាលថ្ងៃដុត ឬអាំង មានផ្ទុកនូវសារធាតុនីត្រូសាមីន នាំឲ្យក្រពះកើតជំងឺមហារីក៕