ខណៈពេលដែលការញ៉ាំជាតិកាហ្វេអ៊ីនក្នុងចំនួនច្រើនមិនបណ្តាលឲ្យទារកកើតមកខូចអវៈយវៈនោះ តែការញ៉ាំវាច្រើនក៏ពិបាកនឹងធ្វើឲ្យស្ត្រីមានផ្ទៃពោះដែរ។ ក្រៅពីនេះក៏អាចប្រឈមខ្ពស់នឹងការរលូតកូន ឬទារកកើតមកមិនគ្រប់ទម្ងន់ទៀតផង។
ជាតិកាហ្វេអ៊ីនគឺជាសារធាតុគីមីមួយប្រភេទដែលមានក្នុងចំណីអាហារ និងភេសជ្ជៈដូចជា កាហ្វេ តែ និងកូកាកូឡា។ វាអាចមានឥទ្ធិពលទៅលើប្រព័ន្ធសរសៃប្រសាទ និងធ្វើឲ្យមនុស្សឆេវឆាវ ភ័យខ្លាច និងគេងមិនលក់។
យកល្អអ្នកគួរតែកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនប្រចាំថ្ងៃដូចខាងក្រោមនេះ៖
- ញ៉ាំកាហ្វេសុទ្ធត្រឹមតែមួយកែវ
- កាហ្វេកែវសម្រាប់ឆុងញ៉ាំនៅផ្ទះ អាចញ៉ាំបាន ៣ពែង
- តែ ៣ពែង ឬ
- ទឹកក្រូចកូកា ៤កំប៉ុង
យ៉ាងណាមិញ ចំពោះភេសជ្ជៈប៉ូវកម្លាំងគឺមិនត្រូវបានណែនាំឲ្យស្ត្រីមានផ្ទៃពោះញ៉ាំឡើយ ព្រោះតែវាមកាហ្វេអ៊ីនខ្ពស់ ហើយក៏មិនមែនជាភេសជ្ជៈសម្រាប់ស្ត្រីមានផ្ទៃពោះដែរ។
សម្រាប់ថ្នាំព្យាបាលជំងឺផ្តាសាយមួយចំនួនក៏មានជាតិកាហ្វេអ៊ីនដែរ ដូច្នេះមុននឹងសម្រេចចិត្តប្រើថ្នាំទាំងនេះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕