ការក្លាយខ្លួនជាឪពុករបស់គេអាចនាំមកនូវសេចក្តីរីករាយផង និងស្ត្រេសផងដែរ។ សូមស្វែងយល់ថាធ្វើយ៉ាងណាក្នុងការដោះស្រាយជាមួយនឹងការលំបាកក្នុងភាពជាឪពុកម្តាយ និងការវិវត្តន៍នៃការទំនាក់ទំនងជាមួយនឹងទារកដែលទើបនឹងកើតរបស់អ្នក។ការត្រៀមខ្លួនជាមុននឹងអាចជួយអ្នកប្រឈមមុខនឹងបញ្ហាទាំងឡាយដែលកើតមានឡើងនៅក្នុងវិថីជីវិតក្នុងនាមជាឪពុកម្នាក់។
ការក្លាយខ្លួនជាឪពុកអាចជារឿងរំភើប និងបទពិសោធន៍មួយដែលល្អលើសលុបនៃឆាកជីវិត។ ទោះជាយ៉ាងណាក៏ដោយ, នៅពេលក្លាយជាឪពុកគេថ្មីថ្មោង, អ្នកត្រូវឆ្លងកាត់ការលំបាកជាច្រើនដែលតម្រូវអោយអ្នកចេះដោះស្រាយដើម្បីរៀបចំអារម្មណ៍ និងទំនាក់ទំនងជាមួយកូនដែលទើបនឹងកើត។ សូមស្វែងយល់វិធីដើម្បីធ្វើអោយភាពជាឪពុកគេក្លាយជាក្តីរំភើបច្រើនជាងភាពតានតឹងផ្នែកអារម្មណ៍។
ដំបូងអ្នកគួរតែពិនិត្យមើលបញ្ហាដូចតទៅនេះ:
-ប្រភពនៃស្ត្រេសឬភាពតានតឹងអារម្មណ៍
គ្មាននរណាម្នាក់និយាយថាការមើលថែទាំក្មេងដែលទើបនឹងកើតគឺជារឿងងាយស្រួលនោះទេ។ ភាពជាឪពុកថ្មីថ្មោងម្នាក់, អ្នកអាចបារម្ភអំពីៈ
-ច្បាប់ឈប់សម្រាកសំរាប់ឪពុកតិច: ប្រសិនបើអ្នកមិនអាចរកពេលបានទេនៅពេលដែលកូនរបស់អ្នកត្រូវបានចាប់កំណើត, វាអាចជារឿងពិបាកដើម្បីរក្សានូវកាលវិភាគការងាររបស់អ្នកអោយទៀងទាត់ និងរកពេលដើម្បីចំណាយពេលជាមួយកូនដែលទើបនឹងកើតរបស់អ្នក។
-ការទទួលខុសត្រូវថ្មីៈ ទារកដែលទើបនឹងកើតថ្មីតម្រូវអោយមានការថែទាំជាទៀងទាត់ និងប្រុងប្រយ័ត្ន។ ការចិញ្ចឹមបីបាច់, ការផ្លាស់ប្តូរកន្ទប និងការថែទាំពេលយប់ គឺជាការលំបាកថ្មី សំរាប់បុរស។ ឪពុកម្តាយត្រូវតែរកពេលដើម្បីធ្វើការងារផ្ទះ និងសកម្មភាពប្រចាំថ្ងៃផ្សេងទៀត។ អ្នកត្រូវចែករំលែងការទទួលខុសត្រូវថែទាំកូន។ប្រសិនបើអ្នកធ្លាប់ជាមនុស្សដែលមិនមានបន្ទុកទទួលថែទាំនិងជីវិតរស់នៅដោយឯករាជ្យ, អ្នកអាចមានបញ្ហាទៅនឹងការទទួលយកនូវការទទួលខុសត្រូវថ្មីរបស់អ្នកនេះ។
-រំខានដំណេក: ទារកដែលទើបនឹងកើតអាច ធ្វើអោយឪពុកម្តាយថ្មីថ្មោងពិបាកនឹងដេកលក់បានដូចពីមុន។ការដេកមិនគ្រប់អាចនាំអោយមានផលប៉ះពាល់ដល់ពួកគេ។
- បញ្ហាហិរញ្ញវត្ថុៈ តម្លៃនៃការប្រសូតកូន, ការថែទាំសុខភាព, កន្ទប, សម្លៀកបំពាក់ និងរបស់ផ្សេងៗទៀតអាចបង្កើនដល់ការចំណាយរបស់អ្នកយ៉ាងច្រើន។ បញ្ហាហិរញ្ញវត្ថុអាចអាក្រក់ទៅៗប្រសិនបើអ្នកប្តូរផ្ទះដែលធំជាងមុន ឬចំណាយទៅលើអ្នកដែលជួយថែទាំកូនរបស់អ្នកនៅពេលដែលអ្នកធ្វើការ ឬមួយក្នុងចំណោមអ្នកទាំងពីរត្រូវឈប់សំរាក ឬឈប់ធ្វើការដើម្បីមកមើលថែកូន។
-មានពេលតិចជាមួយប្រពន្ឋ: ការមានកូនមានន័យថា ចែករំលែកការយក ចិត្តទុកដាក់ ជាមួយប្រពន្ឋទៅអ្នកទី៣ដែលត្រូវជាកូនរបស់អ្នក។ អ្នកអាចមានអារម្មណ៍ថានៅឆ្ងាយ ជាពិសេសប្រសិនបើដៃគូរបស់អ្នក(ប្រពន្ធ)បំបៅដោះកូន។
-បាត់បង់សកម្មភាពផ្លូវភេទៈ គ្រូពេទ្យអាចណែនាំអ្នកមិនអោយមានការរួមភេទ ២ ឬ៣សប្តាហ៍បន្ទាប់ពីប្រពន្ឋបានសំរាលកូនរួច។ សូម្បីតែអញ្ចឹងក៏ដោយ, ដៃគូរបស់អ្នកអាចនឹងមិនចាប់អារម្មណ៍ទៅនឹងការរួមភេទដោយសារតែការអស់កំលាំងរាង្គកាយ និងស្ត្រេស។ នេះអាចនាំអោយមានការអន់ចិត្ត និងប៉ះពាល់ទំនាក់ទំនង។
-ការធ្លាក់ទឹកចិត្តៈ ការស្រាវជ្រាវបានបង្ហាញថា ដូចជាម្តាយកដែរឪពុកអាចមានការធ្លាក់ទឹកចិត្តមួយរយៈពេលខ្លីបន្ទាប់ពីកូនររបស់គេចាប់កំនើត។
ធ្វើសកម្មភាពមួយចំនួនមុននឹងកូនរបស់អ្នកចាប់កំនើត
ប្រសិនបើដៃគូរបស់អ្នកកំពុងតែមានផ្ទៃពោះ, ចូរអ្នកសម្រាលការព្រួយបារម្ភដោយត្រៀមធ្វើជាឪពុកគេដូចខាងក្រោម:
-ចូលរួមជាមួយប្រពន្ឋ:
អំឡុងពេលមានផ្ទៃពោះ បុរសមិនមានការរំលឹកជារៀងរាល់ថ្ងៃថាគាត់នឹង ក្លាយជា ឪពុក ម្តាយគេដូចនឹងស្ត្រីនោះទេ។ សូមដាក់ដៃរបស់អ្នកទៅលើពោះប្រពន្ឋដើម្បីទទួលបានអារម្មណ៍ទៅនឹងការរើរបស់កូនរបស់អ្នក, សូមចាំពីការចាប់កំនើត និងនិយាយអំពីការមានផ្ទៃពោះនេះ ជាមួយ អ្នកផ្សេងដែលអាចជួយអ្នកបាន។
-ស្វែងយល់ចំណេះដឹងអំពីតម្រូវការសំរាប់ការធ្វើជាឪពុក: អ្នកត្រូវស្វែងយល់អោយដឹងថាអ្វីនឹងកើតឡើងពេលប្រពន្ឋកើតកូននិងការថែទាំកូន។
-ពិភាក្សាគម្រោងហិរញ្ញវត្ថុៈ ការនិយាយពីគម្រោងហិរញ្ញវត្ថុអាចជួយកំណត់មធ្យោបាយដោះស្រាយការចំណាយដែលកើតមានដោយសារតែការមានកូន។
-រកការគាំទ្រ: អំឡុងពេលមានផ្ទៃពោះ, ដៃគូរបស់អ្នកអាចទទួលការគាំទ្រ ពីអ្នកថែទាំ សុខភាព, គ្រួសារ និងមិត្តភិក្តជាដើម។ វាជារឿងសំខាន់ផងដែរសំរាប់បុរស ជាស្វាមីជួយ គាំទ្រក្នុងអំឡុងពេលនេះ ជាពិសេសប្រសិនបើការមានផ្ទៃពោះនេះមិនមានគម្រោង ឬ អ្នក បានលឺនូវរឿងអវិជ្ជមានក្នុងការក្លាយខ្លួនជាឪពុកម្តាយគេ។ សូមស្វែងរកនូវមិត្តភិក្ត ឬគ្រួសារដែលអាចជួយផ្តល់ដំបូន្មាន ឬលើកទឹកចិត្តអ្នកនៅពេលដែលអ្នករៀប ចំនឹង ក្លាយខ្លួនជាឪពុករបស់គេ។
-និយាយលេងជាមួយប្រពន្ឋ: សូមនិយាយអំពីការរស់នៅប្រចាំថ្ងៃ និងអំពីទំនាក់ទំនងទាំងល្អនិងអាក្រក់។
-សូមពិចារណាថាតើអ្នកចង់ក្លាយជាឪពុកប្រភេទណា: សូមចំណាយពេលដើម្បី គិតថាតើអ្នកនឹងគួរក្លាយជាឪពុកបែបណារបស់កូន។ សូមពិចារណានូវទិដ្ឋភាពនៃទំនាក់ទំនងរបស់អ្នកជាមួយនឹងឪពុករបស់អ្នក ដែលអ្នកចង់យកវាមកប្រើប្រាស់ជាមួយកូនរបស់អ្នកដែរ និងអ្វីដែលអ្នកអាចខុសប្លែកពីឪពុករបស់អ្នក។
បន្តចូលរួមបន្ទាប់ពីកូនរបស់អ្នកបានចាប់កំនើត
នៅពេលដែលកូនរបស់អ្នកបានចាប់កំនើត, សូមរិ:រកមធ្យោយបាយដើម្បីទាក់ទងជាមួយកូនដែលទើបនឹងកើតនោះ។ ឧទាហរណ៍ៈ
-នៅបន្ទប់ជាមួយគ្រួសារនៅឯមន្ទីរពេទ្យៈ ប្រសិនបើមន្ទីរពេទ្យ និងពេលវេលាការងាររបស់អ្នកអនុញ្ញាតបាននោះ, សូមនៅជាមួយប្រពន្ឋនិងកូនរបស់អ្នករហូតដល់ពេលយកកូនទៅផ្ទះ។ នេះអាចជួយអ្នកអោយមានអារម្មណ៍ថាអ្នកនៅជិត និងហាក់ដូចជាការចូលរួមមួយយ៉ាងសំខាន់នៅក្នុងពីរបីថ្ងៃដំបូងនៃជីវិតរបស់កូនរបស់អ្នក។
-ផ្លាស់ប្តូរវេណដើម្បីមើលថែទាំកូន: អ្នកត្រូវតែចេះជួយមើលថែទាំកូនរបស់អ្នក។ម្យ៉ាងវាជាសន្តានចិត្តរួមចំណែករបស់ប្តីនិងម្យ៉ាងទៀតវាជាការចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនិងកូនតូចនោះ។
-លេងជាមួយកូន :ខណ:ដែលស្ត្រីចូលចិត្តលេងជាមួយកូនតិចៗនិងស្ងាត់ស្ងៀមជាងនោះ បុរសៗច្រើនចូលចិត្តលេងមានសម្លេងលឺជាង។សកម្មភាពទាំងពីរសុទ្ឋតែសំខាន់។
-បង្ហាញការស្រលាញ់ចំពោះប្រពន្ឋ: ដោយសារតែការរួមភេទគឺមានការផ្អាកជាបណ្តោះអាសន្ត ដែលមិនមែនមានន័យថា អ្នកនិងដៃគូររបស់អ្នកមិនអាចថ្នាក់ថ្នម ឬថើបគ្នាបាននោះទេ។ សូមចាំក្នុងចិត្តថាគ្រួសាររបស់អ្នកនឹងវិវត្តន៍ជាប្រចាំ ហើយអ្នក និងដៃគូររបស់អ្នកនឹងមានពេលជាមួយគ្នាសារជាថ្មីម្តងទៀត។អ្នកគួរថ្នាក់ថ្នមប្រពន្ឋជាមួយការថើបដោយថ្នាក់ថ្នមនិងការបបោសអង្អែល។
-និយាយលេងជាមួយប្រពន្ឋ: បន្តនូវការនិយាយទៅកាន់ដៃគូរបស់អ្នកអំពីការផ្លាស់ប្តូរដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកនឹងគាំទ្រនៅពេលដែលកូនរបស់អ្នកធំឡើង។
-សូមស្វែងរកជំនួយៈ ប្រសិនបើអ្នកមានបញ្ហាទៅនឹងការដោះស្រាយជាមួយ នឹងការផ្លាស់ ប្តូរនៃទំនាក់ទំនងរបស់អ្នក ឬអ្នកគិតថាអ្នកអាចបាក់ទឹកចិត្ត, សូមនិយាយទៅកាន់អ្នកផ្តល់ដំបូន្មាន ឬអ្នកអាជីពខាងសុខភាពផ្លូវចិត្ត។
ការក្លាយជាឪពុកម្នាក់គឺជាការផ្លាស់ប្តូរនូវបទពិសោធន៍ជីវិត។ ដោយការស្គាល់ និងមានគម្រោងទៅនឹងការប្រែប្រួលជាមុន, អ្នកអាចកាត់បន្ថយស្ត្រេស(ភាពតានតឹងអារម្មណ៍)ហើយទទួលការរីករាយជាមួយគ្រួសារថ្មីរបស់អ្នក។
ចូរចាប់ផ្តើមធ្វើឪពុកដ៏ល្អពីពេលនេះទៅ។កូននិងប្រពន្ឋរបស់អ្នកនឹងញញឹមដាក់អ្នកគ្រប់ពេលហើយអ្នកក៏ក្លាយជាមេគ្រួសារដ៏ជោគជ័យម្នាក់នៅពេលអនាគត។