បញ្ហារួមភេទអាចមានទម្រង់ជាច្រើន វាត្រូវចាត់ទុកថាមានទាំងបញ្ហារាងកាយឬអារម្មណ៍ដែលរារាំងដៃគូទទួលបានភាពពេញចិត្តនៃទំនាក់ទំនងរួមភេទ។ បញ្ហាទូទៅសម្រាប់បុរសមានដូចជាបញ្ហាប្រូស្តាត, ការថយចុះនៃការផ្គត់ផ្គង់ឈាមទៅកាន់លិង្គ ដោយសារជំងឺទឹកនោមផ្អែម, ជំងឺបេះដូង, ឬបញ្ហាសុខភាពផ្សេងៗ, ខូចសរសៃប្រសាទខួរឆ្អឹងខ្នង, ឬការថយចុះអរម៉ូន testosterone។
បញ្ហាទូទៅសម្រាប់ស្ត្រីរួមមាន ការគ្មានចំណង់ដែលបង្កឡើងដោយអរម៉ូន estrogen ធ្លាក់ចុះ, ទីរ៉ូអ៊ីតមិនប្រក្រតី (ដែលអាចប៉ះពាល់បុរសមួយចំនួនដែរ), និងការឈឺចាប់ពេលរួមភេទ ដែលបង្កដោយបញ្ហាផ្លូវភេទមួយចំនួន ដូចជា គ្មានទឹករំអិល។
ដៃគូរមួយចំនួនក៏ប្រទះឃើញថាការប្រើថ្នាំមួយចំនួនអាចបង្កឱ្យមានបញ្ហាការរួមភេទ។ នោះមានដូចជា ជាតិអាល់កុល, ជាតិនីកូទីន, ជាតិញៀន, ថ្នាំstimulants, ថ្នាំលើសឈាមមួយចំនួន, ថ្នាំប្រឆាំងការអ៊ីសតាមីន, និងថ្នាំបន្ថយទុក្ខព្រួយមួយចំនួន។