ស្រោមអនាម័យត្រូវបានប្រើប្រាស់សម្រាប់បង្ការការមានផ្ទៃពោះដោយចៃដន្យ និងជំងឺកាមរោគ។ ស្រោមអនាម័យច្រើនតែបង្កើតឡើងដោយជាតិជ័រដែលមួយចំនួនយកចេញពីស្បែកសត្វ។ ថ្វីបើអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ស្រោមអនាម័យផ្តល់នូវតម្លៃថោកដែលអាចទទួលយកបាន, ស្រួលប្រើ និងមានសុវត្ថិភាពក្នុងការការពារក៏ដោយ ក៏គួរតែមិនត្រូវមិនខ្វល់នឹងផលរំខានរបស់វាឡើយ។ ផលរំខានរបស់ស្រោមអនាម័យមានដូចជា៖
អាឡែហ្ស៊ីទៅលើជាតិជ័ររបស់ស្រោមអនាម័យ
បើយោងទោតាមការបណ្តុះបណ្តាលខាងជំងឺអាឡែហ្ស៊ី, ជំងឺហឺត និងប្រព័ន្ធភាពស៊ាំអាមេរិក (American Academy of Allergy, Asthma and Immunology (AAAAI) អោយបានដឹងថា មនុស្សមួយចំនួនអាចនឹងមានអាឡែហ្ស៊ីទៅនឹងជាតិប្រូតេអ៊ីនម្យ៉ាងដែលមានក្នុងជាតិជ័រដែលប្រើសម្រាប់ធ្វើជាស្រោមអនាម័យ។ ផលរំខានមួយនេះបង្កើតទៅជារោគសញ្ញាដូចជា ហៀរសម្បោ, ក្រដាស់, រមាស់, វិលមុខ, ដកដង្ហើមលឺដូចហួច និងមានអារម្មណ៍ឈឺក្បាល។ ករណីខ្លះ ការឡែហ្ស៊ីមួយនេះបណ្តាលអោយមានប្រតិកម្មអាណាហ្វីឡាកស៊ីកើតឡើងដែលអាចគម្រាមគំហែងដល់ជីវិតបាន។ អាឡែហ្ស៊ីទាំងនេះមិនមានកើតឡើងលើមនុស្សលើសពីពីរនាក់ឡើងក្នុងចំណោមមនុស្ស ១០០នាក់។
ការប្រឈមនឹងការមានផ្ទៃពោះ
ការប្រើស្រោមអនាម័យមិនមែនមានន័យថា អ្នកអាចឈប់ខ្វល់អំពីការប្រឈមមុខតិចតួចនឹងការមានផ្ទៃពោះបានឡើយ។ អត្រាជោគជ័យរបស់ស្រោមអនាម័យនៅពេលប្រើវាបានត្រឹមត្រូវមានតែ ៩៨ភាគរយៈប៉ុណ្ណោះ។ នៅពេលប្រើមិនបានត្រឹមត្រូវវិញ ស្ត្រី ១៥នាក់ក្នុងចំណោម ១០០នាក់នឹងមានផ្ទៃពោះបាន។ មនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់ទៅលើកាលបរិច្ឆេទដែលហួសការប្រើប្រាស់របស់ស្រោមអនាម័យ និងស្រោមអនាម័យដែលចាស់ៗឡើយ ដូច្នេះវានឹងអាចអោយមានការហែកបានក្នុងពេលរួមភេទ។ ការប្រើប្រេងឆាជួយស្រោមអនាម័យក៏បណ្តាលអោយស្រោមនោះរហែកបានដែរ នេះដោយសារតែសារធាតុរំអិលរបស់ប្រេងមានប្រតិកម្មនឹងជាតិជ័រ ព្រមទាំងធ្វើអោយប្រសិទ្ធភាពចុះខ្សោយ។
ការប្រឈមនឹងជំងឺកាមរោគ
ស្រោមអនាម័យមានប្រសិទ្ធភាពបំផុតក្នុងការការពារជំងឺអេដស៍ ហើយក៏ជួយកាត់បន្ថយការប្រឈមនឹងជំងឺផ្សេងៗទៀតដែរដូចជា ជំងឺស្វាយ, ជំងឺ Chlamydia, ជំងឺ HPV និងជំងឺប្រមេះទឹកបាយ។ ទាំងនេះគឺជាជំងឺដែលប៉ះពាល់ទាំងប្រព័ន្ធភាពស៊ាំ និងសារីរាង្គខាងក្នុង។ ស្រោមអនាម័យមិនមានឥទ្ធិពលប្រឆាំងនឹងការបង្ករោគនៅខាងក្រៅស្បែកឡើយ។ ការបង្ករោគរមាស់ និងជំងឺ Molluscum Contagiosum សុទ្ធតែជាជំងឺឆ្លងទាំងអស់។ សមាគមន៍សុខភាពសង្គមអាមេរិក (American Social Health Association) បានថ្លែងថា ការប្រឈមមុខនៃការឆ្លងជំងឺប៉េះលើប្រដាប់ភេទតាមរយៈការរួមភេទត្រូវបានកាត់បន្ថយដោយសារតែការប្រើស្រោមអនាម័យ ប៉ុន្តែផ្នែកទាំងអស់នៃស្បែកមិនអាចការពារបានឡើយ។ វីរ៉ុសរបស់ជំងឺនេះអាចបញ្ចេញមកដោយគ្មានរោគសញ្ញាចូលទៅក្នុងស្បែករបស់ដៃគូដែលមិនបង្ករោគបាន។
សម្រាប់អ្នកដែលប្រើស្រោមអនាម័យដែលធ្វើឡើងដោយស្បែកសត្វគួរតែដឹងថាវាមិនមានប្រសិទ្ធភាពបង្ការជំងឺកាមរោគឡើយ។
ការប្រឆាំងមិនប្រើស្រោមអនាម័យរបស់បុរស
មានបុរសមួយចំនួនដែលមិនចង់ប្រើស្រោមអនាម័យព្រោះតែវាងាយនឹងធ្វើអោយពួកគេអស់ភាពស្រោបស្រាល។ ពួកគេនិយាយថា អារម្មណ៍ស្រើបស្រាលគឺមិនដូចគ្នានៅពេលពួកគេពាក់ស្រោមអនាម័យឡើយ។ ពួកគេអាចជំនះបញ្ហាអន់ចិត្តនេះបានតាមរយៈការព្យាយាមប្រើស្រោមអនាម័យទំហំ និងម៉ាកផ្សេងៗគ្នា ព្រមទាំងរើសយកមួយណាដែលធ្វើអោយអ្នកទាំងពីរមានផាសុខភាព៕