សាច់ជ្រូកបីជាន់ ភីហ្សា និងជម្រើសអាហារមិនផ្តល់សុខភាពផ្សេងៗទៀត មិនគួរណាកម្មង់ញ៉ាំជាអាហារពេលព្រឹកឡើយ។ ប៉ុន្តែមានជម្រើសអាហារផ្តល់សុខភាពជាងនេះបើសិនជាអ្នកចង់ញ៉ាំដូចជា៖
- ចូរញ៉ាំទឹកផ្លែឈើ ១០០ភាគរយ មួយកែវមុនពេលញ៉ាំអាហារ
- ចូរជ្រើសរើសគ្រាប់ធញ្ញជាតិទទួលទាន ព្រោះវាសម្បូរទៅដោយជាតិខ្លាញ់ល្អ ហើយអ្នកអាចញ៉ាំជាមួយទឹកដោះគោគ្មានជាតិខ្លាញ់បាន។
- ចូរញ៉ាំផ្លែឈើស្រស់ៗ ដោយអាចដាក់យ៉ាអួរគ្មានជាតិខ្លាញ់ពីលើបន្ថែមក៏បានដែរ
- ជម្រើសដ៏ល្អផ្សេងមួយទៀត គឺការញ៉ាំស៊ុតពណ៌សជំនួសឲ្យស៊ុតចៀនកាឡុក៕