ការស្រាវជ្រាវថ្មីមួយបានលើកឡើងថា អ្នកដែលប្រើថ្នាំ Statin ដើម្បីបន្ថយកូឡេស្តេរ៉ុល អាចកើនឡើងតិចតួចនៃហានិភ័យនៃជំងឺសាច់ដុំ និងសន្លាក់។
ថ្នាំ Statins ដែលមានដូចជា Zocor និង Lipitor ត្រូវបានគេប្រើប្រាស់យ៉ាងច្រើនដើម្បីបន្ថយកម្រិតកូឡេស្តេរ៉ុល និងជួយការពារជំងឺបេះដូង។ ប៉ុន្តែពួកវាក៏ត្រូវបានគេគិតថាផ្តល់អោយមានបញ្ហាខ្សោយសាច់ដុំ, រមួលក្រពើ និងបញ្ហាសរសៃតង់ដុងផងដែរ។
ការស្រាវជ្រាវថ្មីនេះដែលត្រូវបានធ្វើទៅលើមនុស្សជិត១៤.០០០នាក់ បានបញ្ជាក់ពីការផ្សារភ្ជាប់គ្នារវាងការប្រើប្រាស់ថ្នាំ និងគ្រោះថ្នាក់ ឬជំងឺសាច់ដុំ និងគ្រោងឆ្អឹង។ វេជ្ជបណ្ឌិត អ៊ីសាក ម៉ានស៊ី (Ishak Mansi) បាននិយាយថា ប៉ុន្តែការស្រាវជ្រាវទាំងនេះត្រូវការការបញ្ជាក់ពីការស្រាវជ្រាវដទៃទៀត និងមិនគួរធ្វើទៅលើអ្នកដែលមានហានិភ័យនៃជំងឺបេះដូងដែលប្រើថ្នាំនេះនោះទេ។ម៉ានស៊ីបាននិយាយថា មិនគួរឈប់ប្រើថ្នាំ Statins នោះទេ។ ថ្នាំទាំងនេះបានសង្គ្រោះជីវិតអ្នកជំងឺជាច្រើន។ ប៉ុន្តែសូមនិយាយជាមួយនឹងគ្រូពេទ្យអំពីអត្ថប្រយោជន៍ និងហានិភ័យនៃថ្នាំនេះផងដែរ។
ម៉ានស៊ីបាននិយាយ ទោះបីជាថ្នាំ Statins គួរតែត្រូវបានចេញជាវេជ្ជបញ្ជាទូទៅចំពោះអ្នកដែលមិនមានកត្តាហានិភ័យនៃជំងឺបេះដូងក៏ដោយ ប៉ុន្តែវាក៏អាចមានជាបញ្ហាដទៃផងដែរ។ម៉ានស៊ីបាននិយាយថា ផលរំខាននៃថ្នាំ Statins នៅមិនទាន់ដឹងនៅឡើយនោះទេ។អ្នកស្រាវជ្រាវបានផ្គូរផ្គងអ្នកប្រើប្រាស់ថ្នាំ Statins ជិត៧.០០០នាក់ជាមួយនឹងចំនួនស្រដៀងគ្នានៃអ្នកដែលមិនប្រើប្រាស់ថ្នាំនេះដើម្បីវាយតម្លៃលើហានិភ័យនៃបញ្ហាសាច់ដុំ និងគ្រោងឆ្អឹងដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់ថ្នាំ Statins។ លទ្ធផលត្រូវបានចេញផ្សាយនៅក្នុងកាសែត JAMA Internal Medicine។
ពួកគេបានរកឃើញថា អ្នកដែលប្រើថ្នាំ Statins មានការកើនឡើងហានិភ័យ១៩%នៃការមានបញ្ហាសាច់ដុំ និងគ្រោងឆ្អឹងបើធៀបទៅនឹងអ្នកដែលមិនប្រើថ្នាំសោះ។ ជាពិសេស, អ្នកប្រើថ្នាំ Statins គឺមាន១៣%ហាក់ដូចជាទទួលរងនឹងរឿងរបូតសន្លាក់, ខ្សោយ និងគ្រេច។ អ្នកស្រាវជ្រាវបានរកឃើញថា ពួកគេក៏មាន០,៧%ហាក់ដូចជាវិវត្តទៅជាជំងឺរលាកសន្លាក់ឆ្អឹង ឬបញ្ហាសន្លាក់ដទៃទៀតដែលមិនត្រូវបានគេចាត់ទុកថាជាសញ្ញាសម្គាល់នោះ។
អ្នកស្រាវជ្រាវបាននិយាយថា ភាពដែលរបូត, គ្រេច និងខ្សោយសន្លាក់ជាមួយនឹងការប្រើថ្នាំ Statins ហាក់ដូចជាមិនគេបង្ហាញនោះទេកាលពីមុន។
វេជ្ជបណ្ឌិត ហ្គ្រេក ហ្វូណារ៉ូវ (Gregg Fonarow) ជាអ្នកនាំពាក្យនៅសមាគមន៍បេះដូងអាមេរិកបាននិយាយថា អ្នកប្រើថ្នាំ Statins គួរតែត្រូវបានធានាដោយការស្រាវជ្រាវទាំងនោះ។
ហ្វូណារ៉ូវ ដែលជាសាស្ត្រាចារ្យខាងផ្នែកជំងឺបេះដូងនៅសាកលវិទ្យាល័យកាលីហ្វញ៉ាបាននិយាយថា ការស្រាវជ្រាវនេះផ្តល់នូវការបង្ហាញថា អត្ថប្រយោជន៍ដល់សរសៃឈាមបេះដូងអាចផ្តល់អោយមានហានិភ័យខ្ពស់ទៅវិញ រួមមានបញ្ហាសាច់ដុំ និងគ្រោងឆ្អឹងជាដើម។
នៅក្នុងការស្រាវជ្រាវថ្មីៗនេះ, ៣/៤នៃអ្នកចូលរួមកំពុងតែប្រើប្រាស់ថ្នាំ Simvastatin (Zocor) និងប្រហែល២០%កំពុងតែប្រើប្រាស់ថ្នាំ atorvastatin (Lipitor) ។ ចំនួនដ៏តិចត្រូវបានគេចេញវេជ្ជបញ្ជាអោយប្រើថ្នាំ pravastatin (Pravachol), rosuvastatin (Crestor), fluvastatin (Lescol) ឬ lovastatin (Mevacor)៕