មិនខុសពីបន្លែដទៃទៀត ផ្កាខាត់ណា គឺជាបន្លែដែលផ្តល់ផលល្អចំពោះសុខភាព ដែលយើងគ្រប់គ្នា មិនគួរមើលរំលង។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ និង សមាសធាតុសំខាន់ៗដែលអ្នកនឹងទទួលបាន ពីការទទួលទានវាជាប្រចាំ ៖
- សារជាតិ allicin ដែលមាននៅក្នុងផ្កាខាត់ណា ត្រូវបានគេដឹងថា វាអាចជួយជម្រុញអោយសុខ ភាពបេះដូងមានភាពល្អប្រសើរជាងមុន និង អាចកាត់បន្ថយទៅនឹង ការប្រឈមទៅនឹង ជំងឺដាច់សសៃឈាមក្នុងខួរក្បាល ។
- ផ្កាខាត់ណាមានផ្ទុក selenium និង វីតាមីន C ដែលពួកវាទាំងពីរនេះ បានធ្វើការជាមួយគ្នាបាន យ៉ាងល្អ ក្នុងការពង្រឹងនូវប្រព័ន្ធភាពសុំា ។
- ផ្កាខាត់ណា ក៏ត្រូវបានមានទំនាក់ទំនងផ្សារភ្ជាប់ ក្នុងការថែរក្សាដល់ កម្រិតកូឡេស្តេរ៉ូល ដែលផ្តល់ផលល្អ ចំពោះសុខភាពបានផងដែរ ។
- ដោយសារវាមានផ្ទុកនូវសារជាតិ folate ជាច្រើន ផ្កាខាត់ណា ត្រូវបានគេដឹងថា វាអាចជួយធ្វើ អោយកោសិកាលូតលាស់ និង បំបែកខ្លួនបានល្អ។
- កម្រិតដ៏ខ្ពស់នៃសារជាតិសសៃដែលមាននៅក្នុង ផ្កាខាត់ណា អាចធ្វើអោយសុខភាពពោះវៀន ល្អប្រសើរជាងមុន ហើយវាថែមទាំងអាចការពារអ្នកបាន ពីជំងឺមហារីកផងដែរ។
- នាពេលថ្មីៗនេះ វាត្រូវបានគេរកឃើញថា ផ្កាខាត់ណា មានផ្ទុកនូវ indole- 3- carbinol ដែលវាជា សារជាតិម្យ៉ាង ដែលអាចការពារ ស្ត្រីពីជំងឺមហារីកសុដន់ និង ប្រភេទជំងឺមហារីកផ្សេងៗទៀត ។
- សារជាតិ glucosinolates និង thiocyanates ដែលមានវត្តមាននៅក្នុងផ្កាខាត់ណា គឺអាចជួយ បង្កើននូវសម្ថភាពរបស់ថ្លើម ក្នុងការ បន្សាបនូវសារជាតិពុលដែលមានឥទ្ធិពលខ្លាំងបាន។
- ផ្កាខាត់ណា បានដើរតួជា អ្នកបន្សាបជាតិពុលនៅក្នុងឈាម និង ថ្លើម។
- សារជាតិ sulforaphane ដែលមាននៅក្នុង ផ្កាខាត់ណា អាចយកចេញនូវសារជាតិគីមីនៃជំងឺ មហារីក និង អាចបញ្ឈប់បាននូវការរីករាលដាល របស់កោសិកាមហារីក បើទោះជាវាស្ថិតនៅ ក្នុងដំណាក់កាលចុងក្រោយនៃការរីករាលដាលរបស់វាក៏ដោយ។
- តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ផ្កាខាត់ណា មានផ្ទុកនូវ សារជាតិគីមី phyto ជាក់លាក់ មួយដែលអាច ជួយក្នុងការកាត់បន្ថយនូវការប្រឈមនឹងគ្រោះថ្នាក់ នៃ ជំងឺមហារីកដែលមាន លក្ខណៈជាតំណពូជមួយចំនួនបាន៕