នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកមិនចង់ផ្តាសាយ អ្នកអាចអនុវត្តតាមវិធីដែលយើងខ្ញុំនឹងណែនាំប្រាប់អ្នកនៅខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
- អ្នកត្រូវតែលាងដៃឲ្យបានច្រើនដង ព្រោះមេរោគនៃជំងឺផ្តាសាយនេះតែងតែកើតមានលើដៃអ្នក ដូចនេះប្រសិនជាអ្នកមិនប្រយ័ត្ន ហើយយកដៃទៅញីច្រមុះ វាអាចធ្វើឲ្យអ្នកផ្តាសាយយ៉ាងងាយ។
- អ្នកអាចត្រដុសដៃអ្នកឲ្យបានច្រើនដងបាន នោះវានឹងអាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យទប់ទល់នឹងជំងឺផ្តាសាយទាំងនោះបាន។
- អ្នកអាចយកទឹកត្រជាក់យកមកលុបមុខ និងលាងច្រមុះបាន នោះវានឹងអាចធ្វើឲ្យមេរោគទាំងអស់ងាប់ដែលអាចធ្វើឲ្យអ្នកមិនងាយកើតជំងឺផ្តាសាយឡើយ។
- អ្នកក៏អាចយកទឹកអំបិលមកខ្ពល់មាត់នៅរៀងរាល់ព្រឹក និងយប់ដែរ ដើម្បីឲ្យវាអាចសម្លាប់មេរោគដែលមានក្នុងមាត់ និងបំពង់ករបស់អ្នក នោះវានឹងមិនធ្វើឲ្យអ្នកផ្តាសាយនោះទេ ប៉ុន្តែក្រោយពេលដែលអ្នកខ្ពល់ហើយត្រូវតែខ្ជាក់ចេញ មិនត្រូវលេបនោះទេ។
- អ្នកអាចញ៉ាំសម្លមាន់ឲ្យបានច្រើន ព្រោះវាអាចបង្កើនប្រព័ន្ធការពាររាងកាយអ្នកដែលមិនធ្វើឲ្យអ្នកផ្តាសាយនោះឡើយ៕