ការស្វែងយល់ថា ហេតុអ្វីបានជាស្បែកចេះតែរមាស់ បែកស្រកា និងស្ងួតជាប់ គឺជារឿងដែលសំខាន់ដើម្បីអាចរកបានដំណោះស្រាយ។ ខាងក្រោមនេះគឺជាការពន្យល់អំពីហេតុផលដែលធ្វើឲ្យស្បែកចេះតែស្ងួតជាប់៖
បើសិនជាអ្នកអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ជាធម្មតាស្បែកអ្នកនឹងស្តើងទៅៗ ហើយស្ងួតទៅៗនៅពេលអាយុកាន់តែច្រើន
អ្នករស់នៅតំបន់វាលខ្សាច ឬមានអាកាសធាតុស្ងួតដូចគ្នា
អ្នកមានជំងឺស្បែកដូចជា ជំងឺតាអក ឬស្រែង
មានការងារដែលតម្រូវឲ្យអ្នកប៉ះដៃនឹងទឹកជាប់ដូចជា អ្នកលេងស្តាយសក់ឲ្យគេ ឬគិលានុបដ្ឋាយិកាជាដើម
អ្នកចំណាយពេលច្រើនលើការហែលទឹកក្នុងអាង ដែលវានឹងធ្វើឲ្យអ្នកប៉ះពាល់នឹងសារធាតុ Chlorine កាន់តែច្រើន ហើយសារធាតុនេះក៏នឹងធ្វើឲ្យស្បែកស្ងួតដែរ៕