ប្រសិនបើអ្នកចង់ការពារជំងឺដាច់សរសៃឈាមខួរក្បាល អ្នកត្រូវតែយល់ពីកត្តាហានិភ័យ ដែលនាំឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលក៏ដូចជាយុទ្ធសាស្ត្រ ដែលត្រូវបានប្រើ ដើម្បីកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល។ ត្រូវប្រាកដថាអ្នកស្គាល់សញ្ញាព្រមាន។ ប្រសិនបើអ្នកឃើញសញ្ញាព្រមានអំពីជំងឺដាច់សរសៃឈាមខួរក្បាលសូមប្រញាប់ទៅជួបពេទ្យជំនាញជាបន្ទាន់។
សញ្ញាព្រមានអំពីជំងឺដាច់សរសៃឈាមខួរក្បាលភាគច្រើនមិនមានការឈឺចាប់ទេ៖
.ស្ពឹក ឬខ្សោយ មុខ ដៃ ឬជើង ជាពិសេសនៅផ្នែកម្ខាងនៃរាងកាយ។
.ពិបាកយល់ ឬនិយាយ។ អាចមានការនិយាយមិនច្បាស់ ឬការនិយាយច្រលំ។
.ការលំបាកក្នុងការមើលឃើញភ្លាមៗ នៅភ្នែកម្ខាង ឬភ្នែកទាំងពីរតែម្តង។
.វិលមុខធ្ងន់ធ្ងរនិង ឬបាត់បង់តុល្យភាពការសម្របសម្រួល ឬសមត្ថភាពក្នុងការដើរភ្លាមៗ
.ឈឺក្បាលភ្លាមៗ និងធ្ងន់ធ្ងរដោយគ្មានហេតុផល ។
ដូច្នេះ ហើយការដឹងពីអំពីសញ្ញាព្រមានទាំងនេះ ពិតជាសំខាន់ ដែលអាចឲអ្នកឆាប់ដឹងពីវា និងស្វែងរកការព្យាបាលបានទាន់ពេលវេលា៕