ចំពោះស្ត្រីដែលធ្លាប់តែជួបបញ្ហាឈឺចាប់ជាប់ ឬម្តងហើយម្តងទៀត ក្នុងពេលរួមភេទ មិនគួរណាទុករឿងនេះចោល ដោយមិនខ្វាយខ្វល់ ឬរកដំណោះស្រាយឡើយ។ ការឈឺចាប់ក្នុងពេលរួមភេទ គឺជាបញ្ហាញឹកញាប់មួយ ដែលអាចបណ្តាលមកពីកត្តារាងកាយ ឬកត្តាផ្លូវចិត្ត ប៉ុន្តែ រឿងទាំងនេះ គឺងាយស្រួលក្នុងការព្យាបាលទេ។
ថ្វីបើការឈឺចាប់ក្នុងពេលរួមភេទ ក៏អាចកើតឡើងលើមនុស្សប្រុសដែរនោះ ប៉ុន្តែ មនុស្សស្រីច្រើនតែជួបករណីនេះញឹកញាប់ជាង ជាពិសេស ស្ត្រីក្រោយពីរាំងរដូវរួចតែម្តង។ ការឈឺចាប់នៅប្រដាប់ភេទ អាចកើតឡើងក្នុងពេល ឬក្រោយពីរួមភេទ។
បើសិនជាអ្នកកំពុងតែមានបញ្ហាឈឺចាប់ ក្នុងពេលរួមភេទមែន អ្នកអាចធ្វើរឿងធម្មតាៗ ដូចខាងក្រោមនេះសិនទៅ មុនពេលរួមភេទ ៖
• នោមឲ្យអស់
• ងូតទឹកក្តៅឧណ្ហៗ
• ប្រើថ្នាំបំបាត់ការឈឺចាប់
• ប្រើទឹករំអិលសម្រាប់ការរួមភេទ
• ស្អំទឹកកកនៅបបេរទ្វារមាស
• ជជែកគ្នាអំពីការឈឺចាប់របស់អ្នកជាមួយដៃគូសិន។
អ្នកជំនាញបានណែនាំទៀតថា ចូរព្យាយាមផ្លាស់ប្តូរទម្លាប់នៃការរួមភេទ ធម្មតាផងដូចជា ប្តូរក្បាច់រួមភេទណា ដែលអាចកាត់បន្ថយអាការៈឈឺចាប់។ ក្រៅពីនេះការបរបោសអង្អែល មុនពេលរួមភេទយូរ អាចនឹងជួយផ្តល់ពេលវេលា ភ្ញោចអារម្មណ៍ផ្លូវភេទកាន់តែល្អ និងបង្កើនការបញ្ចេញទឹករំអិល ពីទ្វារមាសបានកាន់តែច្រើនផង។