មហារីកពងស្វាស ជាជំងឺមហារីក ដែលកើតឡើងលើបុរសនៅត្រង់តំបន់អវយវៈភេទនៅក្រោមលិង្គ។ វាកើតមានដោយកម្រ និងច្រើនតែកើតលើវ័យចន្លោះ ១៥ ទៅ ៣៥ឆ្នាំ។ មិនទាន់មានការសិក្សាច្បាស់ពីមូលហេតុរបស់មហារីកនេះនៅឡើយ តែគេអាចដឹងបាននៅពេលដែលកោសិការបស់លំពែងចាប់ផ្ដើមវិវត្តជាដុំមហារីក។ ជាទូទៅកោសិកា គឺស្វ័យដំឡើងទ្វេរតាមធម្មតា តែនៅពេលមានកោសិកាមហារីកកើតឡើងការស្វ័យដំឡើងទ្វេនេះនឹងចាប់កើនឥតឧបមា និងបង្កទៅជាដុំតែម្ដង។
ខាងក្រោមនេះ ជារោគសញ្ញាមួយចំនួននៃជំងឺមហារីកពងស្វាស ដែលអាចកើតមាន៖
.ឡើងដុំរីកធំលើពងស្វាស
.ធ្ងន់ពងស្វាសមួយចំហៀង
.ឈឺអួលក្នុងពោះ និងម្ដុំក្រលៀន
.មានដក់ទឹកក្នុងពងស្វាស
.ឈឺចាប់ពិបាកទ្រាំត្រង់ពងស្វាស
.ឡើងដុំនៅដោះ
.ឈឺ ឬ រោយខ្នង
បើសិនអ្នក មានការឈឺចាប់ ឬឡើងដុំនៅពងស្វាស គួរតែប្រញាប់ទៅជួបគ្រូពេទ្យ៕