សូម្បីតែពេលដែលអ្នកសប្បាយចិត្ត ក៏ទឹកភ្នែករបស់អ្នកស្រក់ចុះមកដែរ។ ពួកគេផ្តល់សំណើម និងរំអិល ជួយអ្នកឱ្យមើលឃើញ និងជួយឱ្យភ្នែករបស់អ្នកមានផាសុកភាព។
តើមានអ្វីខ្លះនៅក្នុងទឹកភ្នែក? វាមានលាយបញ្ចូលគ្នានៃ៖
.ទឹក សម្រាប់សំណើម
.ប្រេង សម្រាប់រំអិល
.ស្លេស សម្រាប់ការពារការរីករាលដាលរោគ
.អង់ទីប៊ីយ៉ូទិក និងប្រូតេអ៊ីនពិសេស ដែលជួយថែរក្សាមិនឲឆ្លងរោគ
ធាតុផ្សំទាំងនេះ បានមកពីក្រពេញពិសេសជុំវិញភ្នែក។ នៅពេលដែលទឹកភ្នែកមិនផ្តល់សំណើមគ្រប់គ្រាន់អ្នកអាចសម្គាល់ឃើញថា៖
.មានអារម្មណ៍ថាភ្នែករបស់អ្នកគ្រើម
.មានអារម្មណ៍ថាមានអ្វីមួយនៅក្នុងភ្នែករបស់អ្នក
.រមាស់ភ្នែក
.ក្រហមភ្នែក
.មើលឃើញព្រិលៗ
.ភាពប្រែប្រួលពន្លឺ៕