តើអ្នកមិនសូវផឹកទឹកមែនទេ? ឫមួយអ្នកជាមនុស្សដែលខ្ជិលក្រោកពីកៅអី ដើម្បីទៅរកទឹក ទោះបីស្រេកទឹកក៏ដោយ? មើលពីសារៈខាន់នៃការផឹកទឹកឥឡូវនេះ នោះអ្នកលែងខ្ជិលទៀតហើយ!
ទឹករក្សារាល់ប្រព័ន្ធទាំងអស់នៅក្នុងខ្លួនឱ្យដំណើរការបានល្អ។ ទឹកមានការងារសំខាន់ៗជាច្រើនដូចជា៖
.បញ្ជូនសារធាតុចិញ្ចឹមនិងអុកស៊ីសែនទៅកោសិការបស់អ្នក
.បង្ហូរបាក់តេរីពីប្លោកនោមរបស់អ្នក
.ជំនួយការរំលាយអាហារ
.ពារការការទល់លាមក
.ធ្វើឱ្យមានសម្ពាធឈាមធម្មតា
.ធ្វើអោយបេះដូងមានស្ថេរភាព
.ការពារសរីរាង្គនិងជាលិកា
.រក្សាសីតុណ្ហភាពរាងកាយ
.រក្សាតុល្យភាពអេឡិចត្រូលីត (សូដ្យូម) ។
ការផ្តល់ជាតិទឹកក្នុងខ្លួនឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញភារកិច្ចទាំងនោះ បានន័យថាអ្នកកំពុងមានជាតិទឹក។
ប្រសិនបើអ្នកមិនផឹកទឹកគ្រប់គ្រាន់ក្នុងមួយថ្ងៃអ្នកនឹងប្រឈមនឹងការខ្សោះជាតិទឹក។ សញ្ញាព្រមាននៃការខះជាតិទឹករួមមានភាពទន់ខ្សោយ សម្ពាធឈាមទាប វិលមុខ ភាពច្របូកច្របល់ ឬទឹកនោមមានពណ៌ស្រអាប់។
ដូច្នេះតើអ្នកគួរផឹកទឹកប៉ុន្មាន? មនុស្សភាគច្រើនត្រូវការទឹកប្រហែល ៤ ទៅ ៦ ពែងក្នុងមួយថ្ងៃ៕