រាជធានីភ្នំពេញ៖ អាត្រាឆ្លងក្នុងសហគមន៍នៅតែបន្តគម្រាមកំហែងដល់ពលរដ្ឋកម្ពុជា ដោយឈានទៅដល់ការស្លាប់ដោយសារមេរោគកូវីដ១៩ផងដែរ។ ព្រឹកនេះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ រកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៦នាក់(ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បើយ ៣៤នាក់ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង សុខាភិបាល។
ប្រភពដដែលបានបន្តថា ចំនួនករណីជំងឺកូវីដ-១៩ សរុបកើន ២២៣៣នាក់ ចំនួនសំរាកពេទ្យ ១០៥៤នាក់ និងចំនួនជាសះស្បើយសរុបកើន ១១៦៦នាក់ និងស្លាប់សរុបស្លាប់ ១០នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តតាមវិធានការ ៣កុំ នឹង ៣ការពារ ត្រូវអនាម័យនៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នាឈររងចាំគម្លាតពីគ្នាឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៕