ការថតកាំរស្មី X លើទ្រូងគឺជាការធ្វើតេស្តបង្កើតជារូបភាពនៃសរីរាង្គខាងក្នុងទ្រូងដូចជាបេះដូង សួត និងសសៃឈាមដែលជាតេស្តដែលធ្វើឡើងដោយមិនមានការឈឺចាប់ និងមិនមានការលុកលុយ។ មិនមានការលុកលុយ(Noninvasive)មានន័យថាមិនត្រូវការវះកាត់ និងមិនមានការបញ្ចូលឧបករណ៍ចូលទៅក្នុងរាងកាយរបស់អ្នកឡើយ។ ការធ្វើតេស្តនេះត្រូវបានធ្វើដើម្បីស្វែងរកមូលហេតុនៃរោគសញ្ញាដូចជាការពិបាកដកដង្ហើម ការឈឺទ្រូង ក្អករ៉ាំរ៉ៃ និងគ្រុនក្តៅ។
ការធ្វើតេស្តនេះអាចជួយរកមូលហេតុនៃរោគសញ្ញាទាំងនេះ។ ការថកាំរស្មី Xលើទ្រូងត្រូវបានគេធ្វើសម្រាប់លក្ខខណ្ឌមួយចំនួនដូចជាជំងឺរលាកសួត ខ្សោយបេះដូង ជំងឺមហារីកសួត ក្រិនសួតជាដើម។ ការធ្វើតេស្តនេះក៏ត្រូវបានប្រើដើម្បីពិនិត្យមើលថាតើការព្យាបាល សម្រាប់លក្ខខណ្ឌមួយចំនួនកំពុងមានប្រសិទ្ធភាពដែរឬទេ? ការថតកាំរស្មី X លើទ្រូងក៏ត្រូវបានប្រើដើម្បីវាយតំលៃចំពោះបុគ្គលដែលមានជំងឺរបេងដែលរកឃើញតាមរយៈការធ្វើតេស្តលើស្បែក។
ពេលខ្លះគ្រូពេទ្យបានណែនាំការថតកកាំរស្មី X លើទ្រូងច្រើនដងក្នុងរយៈពេលម៉ោង ឬថ្ងៃ ឬខែ។ នេះអនុញ្ញាតអោយពួកគេអាចតាមដានលើលក្ខខណ្ឌមួយចំនួនបាន។ មនុស្សដែលមានការវះកាត់មួយចំនួនក៏អាចត្រូវការការថតកាំរស្មី X លើទ្រូងផងដែរ។ វេជ្ជបណ្ឌិតជាញឹកញាប់ប្រើការធ្វើតេស្តនេះមុនពេលវះកាត់ដើម្បីមើលពីសរីរាង្គដែលនៅខាងក្នុងទ្រូង៕