រាជធានីភ្នំពេញ៖ អាត្រាឆ្លងក្នុងសហគមន៍នៅតែបន្តគម្រាមកំហែងដល់ពលរដ្ឋកម្ពុជា ដោយឈានទៅដល់ការស្លាប់ដោយសារមេរោគកូវីដ១៩ផងដែរ។ ព្រឹកនេះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤០នាក់(ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បើយ ០៦នាក់ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង សុខាភិបាល។
ប្រភពដដែលបានបន្តថា ចំនួនករណីជំងឺកូវីដ-១៩ សរុបកើន ២២៧៣នាក់ ចំនួនសំរាកពេទ្យ ១០៨៧នាក់ និងចំនួនជាសះស្បើយសរុបកើន ១១៧២នាក់ និងស្លាប់សរុបស្លាប់ ១១នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តតាមវិធានការ ៣កុំ នឹង ៣ការពារ ត្រូវអនាម័យនៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ៕