រាជធានីភ្នំពេញ៖ អាត្រាឆ្លងក្នុងសហគមន៍នៅតែបន្តគម្រាមកំហែងដល់ពលរដ្ឋកម្ពុជា ដោយឈានទៅដល់ការស្លាប់ដោយសារមេរោគកូវីដ១៩ផងដែរ។ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ១០៥នាក់(ឆ្លងសហគមន៌១០៤នាក់ និងអ្នកដំណើរបរទេសម្នាក់) និងមានជាសះស្បើយ ០៤នាក់ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង សុខាភិបាល។
ប្រភពដដែលបានបន្តថា ចំនួនករណីជំងឺកូវីដ-១៩ សរុបកើន ២៣៧៧នាក់ ចំនួនសំរាកពេទ្យ ១១៨៦នាក់ និងចំនួនជាសះស្បើយសរុបកើន ១១៧៦នាក់ និងស្លាប់សរុបស្លាប់ ១១នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តតាមវិធានការ ៣កុំ នឹង ៣ការពារ ត្រូវអនាម័យនៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ៕