អ្នកជំងឺម្នាក់ទៀតហើយ អាយុ២៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
អ្នកជំងឺស្លាប់បាត់បង់ជីវិត មានអាស័យដ្ឋាននៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង១៦៖១០នាទីថ្ងៃដដែល។
ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មានអំពីករណីស្លាប់នេះនៅពេលបន្ទាប់៕