នៅពេលដែលអ្នកមានបញ្ហាផ្លូវភេទ វេជ្ជបណ្ឌិតបានឲ្យឈ្មោះវាថា “អសមត្ថភាពផ្លូវភេទ”។ ទាំងបុរសទាំងស្ត្រីមានបញ្ហានេះដូចគ្នា។មានបញ្ហាផ្លូវភេទបួនយ៉ាងដែលស្ត្រីប្រឈម។
-ចំណង់ផ្លូវភេទដ៏ស្មុគស្មាញ-នៅពេលដែលគ្មានអារម្មណ៍ក្នុងការរួមរ័កឬមានចំណង់តិចតួចចំពោះការរួមភេទដែលអ្នកធ្លាប់មាន។
-ការដាស់អារម្មណ៍ផ្លូវភេទដ៏ស្មុគស្មាញ- នៅពេលដែលគ្មានអ្នកអារម្មណ៍ក្នុងការឆ្លើយតបនៅក្នុខ្លួន ឬក៏អ្នកមិនអាចឲ្យការដាស់អារម្មណ៍នោះនៅកើតមាន។
-ការស្រើបស្រាលផ្លូវភេទដ៏ស្មុកស្មាញ-នៅពេលដែលអ្នកគ្មានទីបញ្ចប់នៃតម្រេកឬអ្នកមានការឈឺចាប់ក្នុងអំឡុងពេលនៃការរួមភេទ។
-តម្រេកផ្លូវភេទដ៏ស្មុគស្មាញ់- នៅពេលដែលអ្នកមានករឈឺចាប់នៅពេលឬ ក្រោយពេលរួមភេទ។
តើអ្វីទៅដែលបង្កឲ្យមានអសមត្ថភាពផ្លូវភេទ?
មានរឿងរាវជាច្រើនដែលបណ្ដាលឲ្យមានបញ្ហាជីវិតផ្លូវភេទ។ ថ្នាំ (ដូចជា ថ្នាំពន្យារកំណើត ថ្នាំព្យាបាល រោគដែលមានជាតិគីមី) ជម្ងឺដូចជា (ជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម) ការប្រើជាតិស្រវឹងហួស ប្រមាណ ឬការឆ្លងរោគតាមប្រដាប់ភេទគឺសុទ្ធតែអាចបង្កឲ្យមានបញ្ហាផ្លូវភេទ។ ភាពក្រៀមក្រំ ការចាប់ រំលោភ(បច្ចុប្បន្នឬអតីតកាល) ក៏អាចបង្កឲ្យមានបញ្ហាអសមត្ថភាពផ្លូវភេទផងដែរ។
អ្នកប្រហែលជាមានចំណង់ផ្លូវភេទតិចតួចនៅពេលដែលអ្នកមានគត៌ បន្ទាប់ពីការឆ្លងទន្លេ ឬនៅពេល ដែលអ្នកចិញ្ចឹមកូនដោយទឹកដោះ។បន្ទាប់ពីដំណើរការអស់រដូវស្ត្រីមួយចំនួនមានចំណង់ផ្លូវភេទតិចតួច រន្ធយោនីស្ងួតឬក៏មានការឈឺចាប់នៅពេលរួមភេទ។អារម្មណ៍តានតឹងនៃជីវិត ប្រចាំថ្ងៃក៏អាច មាន ឥទ្ធិពលដល់សមត្ថភាពរួមភេទដែរ។ ការនឿយហត់ពីការងារដ៏មម៉ាញឹក ឬ ការមើលថែលកូនៗតូចៗ ក៏ប្រហែលមានឥទ្ធិពលដល់ចំណង់ផ្លូវភេទដែរ។