អ្នកជំងឺម្នាក់ទៀតហើយជាជនជាតិចិន អាយុ៤២ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
អ្នកជំងឺស្លាប់បាត់បង់ជីវិត ស្នាក់នៅ Appartment PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយបានមរណភាពនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង២២៖០០នាទី។
ប្រភពដដែលបានបន្តបញ្ជាក់ថា ជនរងគ្រោះត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ នឹងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ ដោយអ្នកជម្ងឺ មានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យថ្ងៃដំបូងមកម៉្លេះ៕