ស្បូនរបស់អ្នក ជាកន្លែងដែលទារកលូតលាស់ គឺធម្មតាស្ថិតនៅក្នុងអាងត្រគាករបស់អ្នក ជាមួយនិងសាច់ដុំ ជាលិកា និងសរសៃពួរជាច្រើន។ ពេលខ្លះដោយសារតែការផ្តល់កំនើតកូនឬក៏ ការពិបាកក្នុងពេលសំរាល ធ្វើអោយសាច់ដុំមានការខ្សោយចុះ។ នៅពេលដែលស្ត្រីមានអាយុចាស់ ជាមួយនិងការបាត់បង់អ័រម៉ូនធម្មជាតិ Estrogen នោះស្បូនរបស់គាត់អាចនឹងស្រុត ចូលទៅក្នុងទ្វារមាស ដែលបង្កអោយមានការស្រុតស្បូន។
សាច់ដុំដែលខ្សោយ ឬក៏ ធូរអាចអនុញ្ញាតអោយស្បូនធ្លាក់ចុះ ឬក៏ចេញមកទាំងមូលក្រៅរាងកាយនៅក្នុងដំណាក់កាលជាច្រើនដូចជា៖
-ដំណាក់កាលទីមួយ៖ មាត់ស្បូនធ្លាក់ចុះមកដល់ទ្វារមាស
-ដំណាក់កាលទីពីរ៖ មាត់ស្បូនធ្លាក់មកជាប់នៅផ្លូវចូលរបស់ទ្វារមាស
-ដំណាក់កាលទីបី៖ មាត់ស្បូនគឺនៅក្រៅទ្វារមាស
-ដំណាក់កាលទីបួន៖ តួស្បូនទាំងស្រុងគឺនៅក្រៅទ្វារមាស ស្ថានភាពនេះហៅថា ការស្រុតចេញមកក្រៅនៃសរីរាង្គក្នុងពោះ។ នេះគឺបង្កឡើងដោយការខ្សោយនៃសាច់ដុំដែលជាអ្នកទ្រទ្រង់។
ស្ថានភាពផ្សេងទៀតដែល ជាប់ទាក់ទងនិងស្បូនស្រុត រួមមានការខ្សោយរបស់សាច់ដុំដែលនៅទ្រស្បូនអោយនៅនឹងកន្លែង៖
– Cystocele គឺជាការលានចេញនូវផ្នែក មុខខាងលើនៃជញ្ជាំងរបស់ទ្វារមាសដែលជាកន្លែងដែលផ្នែករបស់ប្លោកនោមចូលទៅក្នុងទ្វារមាសដែលជាហេតុធ្វើអោយមានការលេចនោមញឹកញាប់ ភា្លមៗ ការស្ទះនោម និង នោមមិនដឹងខ្លួន។
– Enteroceleគឺជាការលានចេញនៃផ្នែកក្រោយខាងលើនៃជញ្ជាំងរបស់ទ្វារមាសដែលជាកន្លែងដែលចំណែកនៃពោះវៀនតូចប៉ោងចូលទៅក្នុងទ្វារមាស។
– Rectoceleគឺជាការលានចេញនៃផ្នែកខាងក្រោមនៃជញ្ជាំងរបស់ទ្វារមាសនៅកន្លែងដែលថង់លាមកប៉ោងចូលទៅក្នុងទ្វារមាស។
តើអ្វីជាមូលហេតុធ្វើអោយស្បូនស្រុត?
នេះគឺជាតារាងស្ថានភាពដែលអាចធ្វើអោយស្បូនស្រុត៖
-ការពពោះ ការមានសំរាលកូនភ្លោះជាមួយនិង ការសំរាលតាមទ្វារមាស
-សាច់ដុំតំបន់អាងត្រគាកចុះខ្សោយជាមួយគាត់មានអាយុច្រើន
-ការចុះខ្សោយ និង ការបាត់បង់នូវការកន្ត្រាក់នៃជាលិកាបន្ទាប់ពីអស់រដូវរបស់ស្ត្រី និង ការបាត់បង់នូវអ័រម៉ូនធម្មជាតិ Estrogen
-ស្ថានភាពដែលធ្វើអោយកើនឡើងនូវកំលាំងសម្ពាធនៅក្នុងពោះមានដូចជា ការក្អកជាលក្ខណះរុំារ៉ៃ ការប្រឹងបត់ជើង មានដុំនៅអាងត្រគាក ឬក៏ មានការប្រមួលផ្តុំនៃសារធាតុរាវនៅក្នុងពោះ។
-ការលើសទំងន់ ឬក៏ ភាពធាត់ពេក និង ការប្រឹងទៅលើសាច់ដុំអាងត្រគាក
-ការបាញ់កាំរស្មីនៅក្នុងតំបន់អាងត្រគោក ធ្វើអោយបាត់បង់ការទ្រទ្រង់ខាងក្រៅកត្តាប្រឈមមុខនិងគ្រោះថ្នាក់ផ្សេងៗទៀត៖
-ការលើកវត្ថុធ្ងន់ពេក
-ស្ត្រីស្បែកស គឺច្រើនមានផលប៉ះពាល់ច្រើនជាង ស្ត្រីជនជាតិអាមេរិកស្បែកខ្មៅ និង ជនជាតិអាស៊ីដែលប៉ះពាល់តិចតួច។ រោគសញ្ញានៃស្បូនស្រុត
-មានអារម្មណ៍ថាតឹងណែនឬក៏មានសម្ពាធនៅក្នុងអាងត្រគាក
-ឈឺនៅចង្កេះ
-មានអារម្មណ៍ថាមានអ្វីចេញមកក្រៅតាមទ្វារមាស
-ឈឺចាប់នៅពេលរួមភេទ
-ពិបាកបត់ជើងតូច ឬក៏ បត់ជើងធំ
-ពិបាកក្នុងការដើរ
តើនៅពេលណាដែលអ្នកគួរតែទៅពិគ្រោះនិងគ្រូពេទ្យ?
រាយការណ៍ទៅអ្នកផ្តល់សេវាសុខភាពបើសិនអ្នកមានបញ្ហាអ្វី ឬក៏មានរោគសញ្ញាដូចខាងក្រោម៖
-អ្នកមានអារម្មណ៍ថាស្បូនរបស់អ្នកមកនៅជិតមាត់នៃទ្វារមាស។ ឬក៏ មានការឈឺ មិនស្រនុក ចាប់ពីការបង្ហូរទឹកនោម ឬក៏ ភ្លាមៗចង់បត់ជើងធំ។
-អ្នកមិនមានអារម្មណ៍ថាជាស្បូនរបស់អ្នកទេ ប៉ុន្តែវាគ្រាន់តែជាសម្ពាធផ្លូវរបស់ទ្វារមាសអ្នក ឬក៏មានអារម្មណ៍ថាមានអ្វីចេញមកក្រៅតាមទ្វារមាសរបស់អ្នក។
-អ្នកនៅតែបន្តការឈឺនៅផ្នែកចង្កេះ ជាមួយនិងការពិបាកដើរ ការបត់ជើងតូច និង ការបត់ជើងធំ។
ទៅពិនិត្យជាមួយនិងអ្នកថែរក្សាផ្នែកវេជ្ជសាស្ត្របើសិនអ្នកមានបញ្ហាដូចខាងក្រោម៖
– មានការស្ទះ ឬក៏ពិបាកក្នុងការបត់ជើងតូច និង បត់ជើងធំ
-ការស្រុតស្បូនជាលក្ខណះទាំងស្រុងអ្នកគួររស់នៅរបៀបណាដើម្បីគេចផុតពីបញ្ហាស្បូនស្រុត
-កាត់បន្ថយទំងន់
-ជៀសវាងការទល់លាមក ដោយការបរិភោគ អាហារសរសៃច្រើន
-ធ្វើលំហាត់ប្រាណដើម្បីពង្រឹងសាច់ដុំអាងត្រគាក
-ជៀសវាងការលើកវត្ថុធ្ងន់ ឬក៏ការប្រឹងពេក។