រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានបុរសជនជាតិខ្មែរម្នាក់ អាយុ៣៥នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលករណីស្លាប់ទី២៣នាក់ហើយនៅកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៦ មេសា ឆ្នាំ២០២១បានលើកឡើងថា ករណីស្លាប់បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ។
![](https://www.health.com.kh/wp-content/uploads/2021/04/168009798_3916547311717679_4468940737075652779_n.jpg)
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាលើកឡើងយ៉ាងដូច្នេះថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ ដែលរស់នៅភូមិឫស្សីចក ឃុំព្រៃស្នៀស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតមុនពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:២០នាទីព្រឹក ។
ក្រសួងបន្ថែមថាអ្នកជំងឺចូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:២០នាទីព្រឹក ក្នុងស្ថានភាពសន្លប់ បាត់បង់ស្មារតី និងគ្មានសញ្ញាជីវិត ប៉ុន្តែក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូងអស់រយៈពេល២០នាទី ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺឱ្យរួចផុតពីសេចក្តីស្លាប់បាន ដោយមាន ការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាករបស់សពដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ជាលទ្ធផលបានបញ្ជាក់ថាសពមាន វិជ្ជមានវីរុសកូវីដ-១៩ ។
ក្រសួងគូសបញ្ជាក់ថាតាម ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតមុនពេលចូលមក ដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ- ១៩ ។ ជាមួយគ្នានោះដែ រក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសពផងដែរ៕