ដើម្បីអាចទទួលបានរាងកាយប្រកបដោយសុខភាពល្អបាន អ្នកក៏គួរតែមានក្បួនច្បាស់មួយចំនួនដែលបានអនុវត្តរាល់ថ្ងៃដែរ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដើម្បីជួយឲ្យអ្នកអាចទទួលបានសុខភាពកាន់តែល្អជាងមុន៖
- ចូរវាស់ប្រវែងចង្កេះ៖ បុរសដែលមានរង្វាស់ចង្កេះច្រើនជាង ១០១.៥សង់ទីម៉ែត្រ ឬស្រ្តីមានច្រើនជាង ៨៩សង់ទីម៉ែត្រ គឺប្រឈមខ្ពស់នឹងបញ្ហាសុខភាព ជាពិសេសជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាម
- ចូររៀបកាលវិភាគហាត់ប្រាណដែលត្រូវគ្នានឹងគម្រោងគោលដៅរបស់អ្នកផង។ នៅពេលអ្នកចាប់ផ្តើមទទួលបានគោលដៅហើយ ចូរបង្កើនសកម្មភាពរបស់អ្នកបន្ថែមទៀតផង
- ចូររៀបគម្រោងសម្រាប់ភាពលំបាកនៃការហាត់ប្រាណយកភាពសមសួនរបស់រាងកាយ ដែលអ្នកទំនងជាត្រូវប្រឈមមុខ និងរកមធ្យោបាយជាច្រើនដើម្បីយកឈ្នះវាឲ្យបាន
- ចូរបង្កើតជម្រើសអាហារផ្តល់សុខភាពល្អជាងមុន។ ចូរញ៉ាំបន្លែ និងផ្លែឈើច្រើន គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនសុទ្ធ។
- ចូរកាត់បន្ថយការញ៉ាំប្រៃ ផ្អែម និងខ្លាញ់ច្រើនៗ៕