រាជធានីភ្នំពេញ ៖ ក្រសួងសុខាបាលនៅថ្ងៃទី៩ មេសា ឆ្នាំ២០២១បានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមចំនួន៥៧៦នាក់ ខណៈបានព្យាបាលអ្នកឆ្លងជាសះស្បើយចំនួន៧០នាក់ ។
ក្រសួងបន្តថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះពាក់ព័ន្ធឹព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈទាំងអស់ និងអ្នកព្យាបាលជាសះស្បើយចំនួន៧០នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគម៍២០កុម្ភៈ។
ក្រសួងបញ្ជាក់ថា រកឃើញអ្នកឆ្លងថ្មីនេះគឺ សហគមន៍ទាំងអស់និងជាសះស្បើយ ៧០នាក់។អ្នកឆ្លងថ្មីមាននៅរាជធាភ្នំពេញ ៥៤៤នាក់ខេត្តព្រះសីហនុ ១២នាក់ខេត្ត កណ្ដាល ១នាក់ ខេត្តស្វាយរៀង ១៦នាក់ ខេត្តកំពង់ចាម ១នាក់ ។
ក្រសួងថា គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩សរុប៣៦០៤នាក់ អ្នកជាសះស្បើយ១៩៨៤ នាក់ អ្នកកំពុងព្យាបាល១៥៩១ នាក់ នឹង អ្នកស្លាប់ដោយសារជំងឺកូវីដ១៩មានចំនួន២៤នាក់ ៕