ការស្រាវជ្រាវថ្មីបានបង្ហាញថា ទោះបីជាមានការចូលចិត្តយ៉ាងណាក៏ដោយ ប៉ុន្តែជាការពិត, ការលេងហ្វេសប៊ុកត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះភាពសប្បាយរីករាយ។
អេថេន ក្រូស (Ethan Kross) ជាគ្រូពេទ្យឯកទេសខាងជំងឺផ្លូវចិត្តនៅសាកលវិទ្យាល័យ Michigan បាននិយាយថា ហ្វេសប៊ុកផ្តល់នូវមធ្យោបាយមិនមានតម្លៃសម្រាប់ឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានគ្រិះរបស់មនុស្សសម្រាប់ទំនាក់ទំនងសង្គម។
ក្រូសបាននិយាយថា ប៉ុន្តែជាជាងបង្កើននូវសុខមាលភាព, យើងបានរកឃើញថា ការប្រើប្រាស់ហ្វេសប៊ុកបានគេព្យាករណ៍នូវលទ្ធផលផ្ទុយទៅវិញ។
ហើយបន្ថែមលើការស្រាវជ្រាវរបស់ ចន ជូនីត (John Jonides), នេះគឺជាលទ្ធផលនៃភាពចាំបាច់សម្រាប់ការរិះគន់ដោយសារតែវាប៉ះពាល់ទៅលើចិត្តគំនិតខ្លាំងដែលប្រព័ន្ធសង្គមនេះអាចមានលើការរស់នៅរបស់មនុស្សទូទៅ។
ការស្រាវជ្រាវដែលបានធ្វើទៅលើមនុស្សពេញវ័យ៨២នាក់ដែលប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុក ហើយបានរកឃើញថា ច្រើនប៉ុណ្ណាដែលពួកគេបានប្រើប្រាស់ហ្វេសប៊ុក, ភាពសប្បាយចិត្ត និងភាពរីករាយនៅក្នុងជីវិតរបស់ពួកគេបានថយចុះប៉ុណ្ណោះ។ ផ្ទុយទៅវិញ, ការប្រឈមមុខជាមួយនឹងអ្នកដទៃធ្វើអោយពួកគេមានអារម្មណ៍ប្រសើរទៅវិញ។
អ្នកស្រាវជ្រាវមិនបានរកឃើញពីការបង្ហាញដើម្បីគាំទ្រដល់ការពន្យល់ទាំងពីរសម្រាប់ការស្រាវជ្រាវដែលថា ហ្វេសប៊ុកធ្វើអោយអន្តរាយដល់ភាពរីករាយនោះទេ។ មនុស្សហាក់ដូចជាមិនសូវជាលេងហ្វេសប៊ុកនៅពេលដែលពួកគេមានអារម្មណ៍មិនល្អ, ខណៈពេលដែលពួកគេហាក់ដូចជាលេងហ្វេសប៊ុកនៅពេលដែលពួកគេនៅម្នាក់ឯង។
ក្រូសបាននិយាយថា ដូចនេះ, វាមិនមែនជាករណីដែលការប្រើប្រាស់ហ្វេសប៊ុកមានតែនៅពេលដែលមិនសប្បាយចិត្ត ឬនៅម្នាក់ឯងនោះទេ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត PLoS One៕