ត្រប់វែង គឺជាបន្លែមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ដឹង។ (អានហើយរំជួលចិត្ត ៖ សម្តីចុងក្រោយរបស់ក្មេងស្រីម្នាក់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ធ្វើអោយពិភពលោកស្រក់ទឹកភ្នែក) ថាតើផ្លែត្រប់វែងអាចផ្ដល់ផលល្អអ្វីខ្លះទៅចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានត្រប់វែង ចំពោះសុខភាព ៖
១. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ
ត្រប់វែង គឺមានផ្ទុកសម្បូរទៅដោយអាស៊ីត Chlorogenic ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ អាស៊ីត Chlorogenic ក៏ដើរតួជាសារធាតុប្រឆាំងវីរុស, សារធាតុប្រឆាំងជំងឺមហារីក និងសារធាតុប្រឆាំងមេរោគអតិសុខុមប្រាណផងដែរ។
២. បង្កើនសុខភាពខួរក្បាល
សំបកនៃផ្លែត្រប់វែង គឺមានផ្ទុកសារធាតុ nasunin និង anthocyanin ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយការពារភ្នាសកោសិកាជាតិខ្លាញ់នៅក្នុងកោសិកាខួរក្បាលមិនឲ្យទទួលរងការបំផ្លាញណាមួយនៃរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត សារធាតុ anthocyanin ក៏មានប្រសិទ្ធិភាពជួយសម្រួលលំហូរឈាមទៅកាន់ខួរក្បាល និងទប់ស្កាត់ការរលាកសសៃប្រសាទផងដែរ។ ជាលទ្ធផលវាជួយក្នុងការទប់ស្កាត់បញ្ហាផ្លូវចិត្តដែលទាក់ទងនឹងអាយុ ហើយបង្កើនការចងចាំ។
៣. ទប់ស្កាត់ជំងឺមហារីក
ផ្លែត្រប់វែង មានផ្ទុកនូវសារធាតុ polyphenols ដែលប្រឆាំងនឹងជំងឺមហារីក។ ចំណែកសារធាតុanthocyanins និងអាស៊ីត Chlorogenic នៅក្នុងត្រប់វែងដើរតួនាទីជាសារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាការពារកោសិការាងកាយពីការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរី ហើយជាលទ្ធផល គឺជួយទប់ស្កាត់ការលូតលាស់នៃដុំសាច់ និងការលុកលុយនៃកោសិកាមហារីក។
៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ត្រប់វែង មានផ្ទុកនូវជាតិប៉ូតាស្យូម, ជាតិសសៃ, វីតាមីន B6, វីតាមីន C, សារធាតុ phytonutrients, សារធាតុ flavonoids និងសារធាតុ anthocyanins ដែលសុទ្ធសឹងតែជាសារធាតុចាំបាច់ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ក៏ដូចជាជំងឺសសៃឈាមបេះដូងផងដែរ។
៦. ជួយសម្រកទម្ងន់
ត្រប់វែង មានផ្ទុក Dietary fibers ដែលសំខាន់ក្នុងការសម្រកទម្ងន់ និងគ្រប់គ្រងទម្ងន់ ដោយដើរតួនាទីកាត់បន្ថយចំណង់អាហារ និងបង្កើនភាពឆ្អែត ហើយធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ៕