ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលមនុស្សស្រីដែលអៀនច្រើន មានមន្តស្នេហ៍ខ្ពស់។ តើមានអ្វីខ្លះទៅ?
1. នារីដែលមានចរិតអៀនច្រើន ជាបុគ្គលដែលតែងតែគិតគូពីអ្នកដទៃច្រើនជាងខ្លួនឯង។ ដូចនេះ នៅពេលដែលបុរសនៅជិតគេ នឹងមានអារម្មណ៍សុវត្ថិភាពខ្លាំង ហើយមិនចាំបាច់ខ្វាយខ្វល់ច្រើនឡើយ។
2. មនុស្សស្រីដែលអៀនច្រើន ជានារីដែលចេះអត់ធ្មត់ អធ្យាស្រ័យ និងយល់ពីអ្នកដទៃច្រើន។ គេជាបុគ្គលដែលមានចិត្តអំណត់ ដោយតែងតែស្តាប់អ្នកដទៃនិយាយចប់ មិនកាត់សម្តីឡើយ។
3. ប្រពន្ធដែលមានចរិតអៀនច្រើន នឹងអាចរក្សាគ្រួសារបានយូរអង្វែង ព្រោះគេនឹងព្យាយាមរកគ្រប់មធ្យោបាយដើម្បីមើលថែគ្រួសារនេះបានល្អ មិនងាយឲ្យបែកបាក់នោះទេ។
4. នារីដែលអៀនច្រើន អាចនិយាយបានថា ជាបុគ្គលដែលឆ្លាត ព្រោះគេនិយាយតិច ប៉ុន្តែបញ្ចេញជាសកម្មភាពច្រើន។ ដូចនេះ គេនឹងមានខួរក្បាលដែលរស់រវើកខ្លាំង ដោយធ្វើអ្វីអាចទទួលបានជោគជ័យទាំងអស់។
5. មនុស្សស្រីដែលអៀនច្រើន ជាបុគ្គលដែលអាចទុកចិត្តបាន ព្រោះគេមិនចេះនិយាយដើម ឬនិយាយអាក្រក់ពីនរណាឡើយ។ ដូចនេះ ទើបគេអាចទាក់ទាញអ្នកដទៃយ៉ាងងាយជាទីបំផុត។
6. ជាពិសេស គេជាមនុស្សដែលមានភាពស្មោះត្រង់ ដោយមិនចេះភូតភរកុហកបោកប្រាស់អ្នកដទៃឡើយ។ ដូចនេះហើយ ទើបនារីដែលអៀនច្រើន មានមន្តស្នេហ៍ខ្ពស់ជាទីបំផុត៕