ការឈឺបំពង់ក គឺជាបញ្ហាសុខភាពមួយ ដែលអាចកើតឡើង គ្រប់ពេលវេលាទាំងអស់ ជាពិសេស ក្នុងរដូវជំងឺផ្តាសាយ។
ភាពធ្ងន់ធ្ងររបស់វា អាចបណ្តាលឲ្យអ្នក មិនមានផាសុកភាព ពិបាកលេបចំណីអាហារ ឈឺក និងគ្រុនក្តៅជាដើម។ នៅក្នុងអត្ថបទនេះ យើងខ្ញុំសូមបង្ហាញបងប្អូន អំពីគ្រឿងផ្សំ ក៏ដូចជារបស់មួយចំនួន ដែលអ្នកអាចសាកល្បងបាន មុននឹងទៅពិគ្រោះ ជាមួយគ្រូពេទ្យ។
ចំណីអាហារទាំងនេះ សម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ ដែលបំបាត់ការឈឺបំពង់ក តាមលក្ខណៈធម្មជាតិបាន។
ខ្ទឹមស
ខ្ទឹមស ផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក និងសម្លាប់វីរុស។ ខ្ទឹម ជាថ្នាំប្រឆាំងមេរោគធម្មជាតិ ដែលបងប្អូនអាចប្រើបាន សម្រាប់ការរលាក និងឈឺបំពង់ក។
តែខ្ញី និងទឹកឃ្មុំ
របស់ពីរយ៉ាងនេះ ពិតជាពិសេសណាស់ សម្រាប់ព្យាបាលការឈឺបំពង់ក។ វាអាចកម្ចាត់មេរោគ បន្ថយការហើម និងការឈឺចាប់បាន។
ស៊ុបមាន់
ឆ្ងាញ់ហើយ ល្អចំពោះសុខភាពទៀត ចាំអង្កាល់ ធ្វើញ៉ាំភ្លាមទៅ។
ផ្លែក្រូច
ក្រូច ជារបស់សំខាន់ សម្រាប់ព្យាបាលការឈឺបំពង់ក។ ចូរញ៉ាំផ្លែក្រូច ឬទឹកក្រូចស្រស់ ពេលអ្នកពិបាក ក្នុងការលេបចំណីអាហារ៕