ការបញ្ជូនកូនទៅសាលាគឺជារឿងដែលចាំបាច់បំផុត។ ប៉ុន្តែវាមិនបញ្ជាក់ថាអ្នកត្រូវប្រគល់កាតព្វកិច្ចទាំងអស់ឱ្យទៅគ្រូជាអ្នកបង្រៀនទេ តែអ្នកក៏មានកាតព្វកិច្ចក្នុងការបង្រៀនកូនដែរ។តើមានចំនុចអ្វីខ្លះនោះ?
1. អ្នកត្រូវតែបង្រៀនកូនឱ្យចេះសរសេរអក្សរឱ្យបានស្អាត ព្រោះមានក្មេងជាច្រើនសរសេរអក្សរមិនស្អាតទេ ដោយសារតែឳពុកម្តាយមិនសូវរវល់។
2. អ្នកត្រូវតែបង្រៀនកូនឱ្យមានទម្លាប់អានសៀវភៅ ដោយឱ្យគេចេះស្រលាញ់សៀវភៅតាំងពីអាយុ៣ឆ្នាំ ជាងនេះទៅទៀតក្នុងផ្ទះត្រូវតែតម្កល់ទុកសៀវភៅឱ្យបានច្រើនទើបកូនចូលចិត្តអាន។
3. អ្នកត្រូវបង្រៀនកូនឱ្យចេះជួយគ្នា មានចិត្តល្អ មិនត្រូវឈ្លោះប្រកែកជាមួយមិត្តរួមថ្នាក់ ជាងនេះទៅទៀតត្រូវបង្រៀនកូនឱ្យចេះចូលចុះក្នុងសង្គមនឹងគេបាន។
4. អ្នកត្រូវតែបង្រៀនកូនឱ្យមានជំនឿចិត្តចំពោះខ្លួនឯង ត្រូវតែខំរៀន ព្រោះមានតែការសិក្សាទេទើបអាចផ្លាស់ប្តូរវាសនាកូនបាន។
5. អ្នកត្រូវតែបង្រៀនឱ្យគេចេះធ្វើលំហាត់ដែលគ្រូដាក់ជារៀងរាល់ថ្ងៃ ថែមទាំងត្រូវធ្វើឱ្យបានល្អ មិនត្រូវសរសេរឱ្យរួចពីដៃទេ។
6. អ្នកត្រូវតែផ្តល់ភាពកក់ក្តៅដល់កូន ទើបកូនអាចមានចិត្តរៀនសូត្របានល្អ៕