ឆ្អឹងរបស់អ្នកគឺជាសារីរាង្គមួយប្រភែទដែលអាចដុះថ្មីឡើងវិញម្តងហើយម្តងទៀតបានពេលដែលបាក់។ នៅពេលអ្នកនៅក្មេង រាងកាយបង្កើតឆ្អឹងបានលឿនជាងឆ្អឹងចាស់ដែលបានបាក់ ហើយទំហំឆ្អឹងក៏ធំជាងមុនដែរ។ មនុស្សភាគច្រើនឈានដល់ទំហំឆ្អឹងលូតលាស់ខុពស់បំផុតគឺនៅពេលអាយុ ២០ឆ្នាំ។ នៅពេលអាយុកាន់តែច្រើន ទំហំឆ្អឹងនឹងត្រូវបាត់បាត់បង់លឿនជាងវាបង្កើតថ្មីទៅវិញ។
របៀបដែលអ្នកអាចកើតជាជំងឺពុកឆ្អឹងបានអាស្រ័យទៅលើទំហំឆ្អឹងដែលអ្នកមានកាលពីនៅយុវវ័យ។ កាលណាទំហំឆ្អឹងរបស់អ្នកលូតលាស់ធំប៉ុណ្ណា ទំហំឆ្អឹងដែលត្រូវស្តុកទុកកាន់តែច្រើន ហើយទំនងជាងកើតមានជំងឺពុកឆ្អឹងតិចតួចដែរពេលអាយុច្រើន។
ក្រៅពីនេះនៅតែមានបញ្ហាមួយចំនួនទៀតដែលនាំអោយមានជំងឺពុកឆ្អឹងបានដែរដូចជា៖
ស្ត្រីមានអ័រម៉ូន Estrogen ទាប
ការបាត់បង់ទំហំឆ្អឹងក្រោយពីស្ត្រីម្នាក់រ៉ាំងរដូវហើយ តែងតែទាក់ទងនឹងការថយចុះយ៉ាងលឿងនៃអ័រម៉ូន Estrogen ។ យូរៗទៅ ការប្រឈមនឹងជំងឺពុកឆ្អឹង និងឆ្អឹងបាក់នឹងកើតឡើងនៅពេលស្ត្រីអាយុកាន់តែច្រើន។ ស្ត្រីវ័យក្មេងដែលឈប់មករដូវដូចជា ស្ត្រីហាត់កីឡាអត្តពលកម្ម ឬឧស្សាហ៍ដេកមិនលក់ក៏មានការរំខានទៅលើភាពមាំរបស់ឆ្អឹងនេះ។
ការវះកាត់ក្រពេញអូវ៉ែទាំងពីរចោលក៏ប្រហែលជាបង្កអោយមានជំងឺពុកឆ្អឹង និងបាត់បង់ទំហំឆ្អឹងបានដែរ។ ក្នុងការសិក្សាមួយបានអោយដឹងថា ការវះកាត់ប្រភេទនេះបណ្តាលអោយមានការបាក់ឆ្អឹងសន្លាក់ត្រគៀក, ឆ្អឹងខ្នង និងម្រាមដៃខ្ពស់រហូតដល់ ៥៤ភាគរយនៃស្ត្រីក្រោយរ៉ាំរដូវរួច។
បុរសដែលមានអ័រម៉ូន Testosterone ទាប
បុរសត្រូវការទាំងអ័រម៉ូន Testosterone និង Estrogen ដើម្បីអាចមានឆ្អឹងសុខភាពល្អបាន។ នោះដោយសារតែបុរសត្រូវបំលែងអ័រម៉ូន Testosterone ទៅជា Estrogen ដើម្បីការពារឆ្អឹង។
បញ្ហាអតុល្យភាពអ័រម៉ូនផ្សេងៗទៀត
អ័រម៉ូនផ្សេងៗទៀតជាច្រើនដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលភាពមាំរបស់ឆ្អឹងដូចជា អ័រម៉ូន Parathyroid និងអ័រម៉ូនលូតលាស់។ វាជួយរៀបចំផែនការថាឆ្អឹងត្រូវការជាតិកាលស្យូមច្រើនប៉ុណ្ណា ហើយពេលណាដែលត្រូវបង្កើនទំហំឆ្អឹង និងបំបែកឆ្អឹង។
ប៉ុន្តែការដែលមានអ័រម៉ូន Parathyroid ច្រើនពេក អាចនាំអោយបាត់បង់ជាតិកាលស្យូមចេញឆ្អឹង និងបញ្ចេញទៅតាមទឹកនោម។ ហើយនៅពេលអ្នកអាយុកាន់តែច្រើន រាងកាយនឹងផលិតអ័រម៉ូនលូតលាស់កាន់តែតិច សម្រាប់ធ្វើអោយឆ្អឹងរឹងមាំ។
កង្វះជាតិកាលស្យូម
បើគ្មានកាលស្យូមទេ អ្នកមិនអាចបង្កើតឆ្អឹងថ្មីក្នុងពេលឆ្អឹងត្រូវការលូតលាស់បានទេ។ ឆ្អឹងគឺជាត្រូវការរស់ដោយសារជាតិរ៉ែពីរប្រភេទនោះគឺកាលស្យូម និងផូស្វ័រ។ អ្នកត្រូវការកម្រិតកាលស្យូមក្នុងឈាមនៅនឹង ចាប់តាំងពីសារីរាង្គជាច្រើនរបស់អ្នកជាពិសេសបេះដូង, សាច់ដុំ, និងសរសៃប្រសាទពឹងផ្អែកលើកាលស្យូម។ នៅពេលសារីរាង្គទាំងនេះត្រូវការកាលស្យូម វានឹងទាញជាតិកាលស្យូមនោះចេញពីឆ្អឹងវិញ។ ការដែលដំណើរការនេះកើតឡើងយូរៗទៅ អ្នកនឹងបាត់បង់ជាតិរ៉ែសម្រាប់សង់ឆ្អឹងចេញពីឆ្អឹង ពេលនោះឆ្អឹងនឹងអាចពុកផុយបាន។
កង្វះវីតាមីន D
ការដែលមានវីតាមីន D តិចតួចអាចនាំអោយឆ្អឹងខ្សោយ និងឆាប់បាត់បង់កំហាប់ឆ្អឹងបាន។ វីតាមីន Dដែលសកម្មមានឈ្មោះថា Calcitriol ដែលមានសភាពដូចគ្នានឹងអ័រម៉ូនជាងវីតាមីនទៅទៀត។ វីតាមីន D ជួយអោយរាងកាយបឺតស្រូប និងប្រើប្រាស់កាលស្យូមបាន៕