វ៉ាក់សាំងចិន Sinopharm និង Sinovacបានបង្ហាញទិន្នន័យ ពីកម្រិតប្រសិទ្ធភាពដែលតម្រូវដោយអង្គការសុខភាពពិភពលោក។ ដូច្នេះ វ៉ាក់សាំងទាំងពីរនេះនឹងអាច ទទួលបានការគាំទ្រដោយ អង្គការសុខភាពពិភពលោកនៅពេលឆាប់ៗនេះ។
នេះបើយោងតាមមន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយនៅពេលថ្មឺៗនេះ។
ប្រធានក្រុមអ្នកជំនាញខាងយុទ្ធសាស្ត្ររបស់អង្គការសុខភាពពិភពលោកសង្ឃឹមថានឹងចេញអនុសាសន៍ស្តីពីវ៉ាក់សាំងទាំងនោះនៅចុងខែមេសានេះ។
លោក ក្រាវីយ៉ូតូបាននិយាយថា “ព័ត៌មានដែលក្រុមហ៊ុនបានចែក រំ លែកជាសាធារណៈនៅក្នុងកិច្ចប្រជុំ កាលពីសប្តាហ៍មុន បង្ហាញ យ៉ាងច្បាស់ថាវ៉ាក់សាំងទាំងនោះមានកម្រិតប្រសិទ្ធភាពដែលតម្រូវដោយដែលអង្គការសុខភាពពិភពលោក” ។
នោះមានន័យថាវ៉ាក់សាំងត្រូវប្រសិទ្ឋភាពយ៉ាងតិច ៥០ ភាគរយ ហើយ ជិត ដល់ឬលើស ៧០%។
ជាការពិត វ៉ាក់សាំង Sinopharm និង Sinovac មានទិន្នន័យ សុវត្ថិភាពទាំងអស់ដើម្បីបង្ហាញថាវ៉ាក់សាំងនេះនឹងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនៅពេលប្រើនោះទេ។
អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកលោកស្រី Margaret Harris បាននិយាយថាវ៉ាក់សាំង Sinopharm និង Sinovac អាចទទួលបានការចុះ បញ្ជីបន្ទាន់របស់អង្គការ សុខភាពពិភពលោក“ ឆាប់ៗនេះ” ។