ទឹកកកអាចជួយបំបាត់ការឈឺចាប់ និងហើមនៅកែងជើងដែលគ្រិចបាន ប៉ុន្តែវាគឺជារឿងដ៏សំខាន់មួយដែលត្រូវប្រើប្រាស់វិធីព្យាបាលមួយនេះឲ្យបានត្រឹមត្រូវផង។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការព្យាបាលជាមួយនឹងទឹកកក៖
- មិនត្រូវស្អំទឹកកកយូរជាង ២០នាទីឡើយ។ ចូរដកទឹកកកចេញជានិច្ចបើសិនជាកន្លែងដែលស្អំនោះចាប់ផ្តើមស្ពឹកហើយ
- សម្រាប់រយៈពេល ៣ថ្ងៃដំបូងក្រោយពីគ្រិចរួច ចូរដាក់ទឹកកកនៅលើកែងជើងនោះជារៀងរាល់ ២ ទៅ ៤ម៉ោងម្តង។ ចូរប្រើប្រាស់ថង់ទឹកកកផង
- សម្រាប់ការប្រើថង់ទឹកកក ចូរដាក់ទឹកកកម៉ត់ទៅក្នុងថង់ផ្លាស្ទិច។ អ្នកក៏អាចប្រើកន្សែងគ្របលើស្បែកសិនចាំស្អំទឹកកកពីលើ៕