ការបង្ករោគនៅស្បែកច្រើនតែកើតមានជាញឹកញាប់លើអ្នកហាត់កីឡាអត្តពលកម្ម ហើយច្រើនតែបង្កឡើងដោយការបែកញើសខ្លាំងៗ។ ដើម្បីបង្ការការបង្ករោគបែបនេះ អ្នកអាចធ្វើដូចខាងក្រោមនេះបាន៖
- ចូរលាងសម្អាតដៃជាញឹកញាប់ជាមួយសាប៊ូ និងទឹក។ ឬប្រើប្រាស់ទឹកលាងសម្អាតដៃ
- ចូរងូតទឹកឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបានក្រោយពីហាត់រួច
- រាល់ការប្រើប្រាស់ឧបករណ៍នីមួយៗ ចូរលាងសម្អាត និងសម្ងួតវាឲ្យល្អផង
- មិនត្រូវចែករំលែកសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនជាមួយអ្នកដទៃឡើយដូចជា ឡាមកោពុកមាត់ កន្សែងជូតខ្លួន ឬឡូសិនលាបស្បែក ជាដើម
- ចូរប្រើប្រាស់កន្សែងជូតខ្លួនដើម្បីការពារស្បែកពីឧបករណ៍ប្រើប្រាស់ ដែលត្រូវបានប្រើរួមគ្នាជាមួយអ្នកដទៃ៕