ការញ៉ាំអាហារល្អជាងមុនប្រហែលជារឿងធម្មតាដូចគ្នានឹងការជ្រើសរើសអាហារផ្តល់សុខភាពជាងមុនដែរ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការពង្រឹងដល់របបអាហារដែលអ្នកគួរតែញ៉ាំដើម្បីកាន់តែមានសុខភាពល្អថែមទៀត៖
- ចូរញ៉ាំបន្លែ និងផ្លែឈើច្រើនៗ
- ចូរជ្រើសរើសប្រភេទខ្លាញ់រាវដូចជា ប្រេងអូលីវ ប្រេងល្ហុង ឬប្រេងផ្កាឈូករ័ត្នដើម្បីប្រើធ្វើម្ហូបវិញ
- ចូរជ្រើសរើសការញ៉ាំសាច់បក្សីគ្មានស្បែកជំនួសឲ្យសាច់ក្រហមវិញ
- ចូរញ៉ាំត្រីសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបីដូចជា ត្រីសាលម៉ុនជាដើម
- ចូររីករាយនឹងការញ៉ាំផ្លែឈើជាបង្អែម
- ចូរបង្កើតជាអាហារសម្រន់ដោយខ្លួនឯងញ៉ាំ
- ចូរសិក្សាអំពីគ្រឿងផ្សំនៃអាហារដែលអ្នកទិញមកទទួលទាន ដើម្បីរកមើលថា មានការថែមជាតិប្រៃឬស្ករ ឬជាតិខ្លាញ់ Trans Fat ច្រើនឬអត់
- ចូរចៀសវាងភេសជ្ជៈកំប៉ុង និងភេសជ្ជៈមានជាតិផ្អែមផ្សេងៗទៀត។ ចូរជ្រើសរើសយកការញ៉ាំទឹកសាបធម្មតា ឬលាយទឹកផ្លែឈើជូរៗវិញ៕