ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបការពារសង្វារលើពោះដែលអាចនឹងកើតឡើងពេលដែលពោះអ្នកកាន់តែធំ។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយគួរតែបំពេញសារធាតុចិញ្ចឹមក្នុងរាងកាយឲ្យបានគ្រប់ ព្រមទាំងវីតាមីនផងដែរ។ ការពិសារអាហារដែលមានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីនទាំងនេះ អាចជួយរាងកាយអ្នកម្តាយមិនឲ្យឡើងស្នាមសង្វារនោះឡើយ។
- អ្នកម្តាយគួរតែលាបផលិតផលដែលអាចបំពេញសារធាតុទឹកឲ្យស្បែកពោះអ្នក ព្រោះនៅពេលដែលពោះអ្នកមានសំណើម នឹងមិនសូវងាយកើតស្នាមសង្វារនោះឡើយ។ ជាពិសេស អ្នកក៏អាចធ្វើការម៉ាស្សាថ្នមៗខ្លះដែរ ដើម្បីជួយមិនឲ្យស្នាមសង្វារអាចកើតឡើងបាន។
- អ្នកម្តាយក៏អាចហាត់យ៉ូហ្កាក្នុងពេលមានផ្ទៃពោះដែរ ព្រោះចលនាទាំងនោះអាចជួយបណ្តឹងស្បែកពោះអ្នកមិនឲ្យមានស្នាមសង្វារសូម្បីតែមួយសរសៃឡើយ។
- ទម្ងន់របស់អ្នកម្តាយគួរតែគ្រប់គ្រងឲ្យបានល្អ មិនគួរឲ្យលើសខ្លាំងនោះទេ ព្រោះបើទម្ងន់លើសខ្លាំង នឹងចាប់ផ្តើមបែកសង្វារដ៏អាក្រក់ទាំងនោះ ហើយក៏ពិបាកក្នុងការបំបាត់ដែរ។ ដូចនេះ អ្នកម្តាយគួរតែគ្រប់គ្រងទម្ងន់របស់ខ្លួនឲ្យបានល្អ ទើបមិនកើតមានស្នាមសង្វារលើខ្លួន៕