ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា បុរសដែលមានបញ្ហាដំណេកមួយចំនួនដូចជាការក្រោកដើរពេលដេកលក់ ដែលយើងហៅថា មមើរដើរ អាចមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺញ័រសសៃសាច់ដុំ។
ក្នុងចំនោមបុរសជិត ២៦.០០០ នាក់, អ្នកស្រាវជ្រាវបានរកឃើញថាអ្នកដែលគេងមមើរដើរ ឬមានបញ្ហានៃចលនាដំណេក (RBD) មានហានិភ័យ ៤ ដង ឬខ្ពស់ជាងនេះក្នុងការវិវត្តទៅជាជំងឺញ័រសសៃសាច់ដុំ បើធៀបនឹងអ្នកដែលមិនមានសកម្មភាពនេះ។
វត្តមាននៃការដេកមមើរដើរ និង RBD អាចជាសញ្ញាណនៃការបង្កើតប្រព័ន្ធប្រសាទសាស្ត្រ ។
អ្នកទាំងឡាយណា ដែលទទួលរងពីជំងឺ RBD ធ្វើសកម្មភាពប្រកបដោយភាពរស់រវើក ជាញឹកញាប់សុបិន្តមិនល្អ ជាមួយនឹងសម្លេង និងចលនាដៃ និងជើងភ្លាមៗ។ បញ្ហាដំណេកទាំងនេះ បណ្តាលឱ្យមានជំងឺញ័រសសៃសាច់ដុំទេ តែថាវាអាចមានទំនាក់ទំនងសម្រាប់មនុស្សមួយចំនួន៕