សម្រាប់ការរលាកភ្លើងខ្លាំងកម្រិតទីពីរ និងទីបី
- ចូរយកជនរងគ្រោះចេញពីកន្លែងដែលរលាក ដោយចាំថាមិនត្រូវដាក់អ្នកសង្គ្រោះគេនោះស្ថិតក្នុងសភាពគ្រោះថ្នាក់ដែរឡើយ
- ចូរកាត់ខោអាវដែលរលាកៗចេញឲ្យអស់ពីលើរាងកាយអ្នកជំងឺ
- ចូរទូរស័ព្ទហៅឡានពេទ្យ
- នៅពេលជនរងគ្រោះស្ថិតនៅកន្លែងមានសុវត្ថិភាពហើយ ចូរធ្វើឲ្យគេកក់ក្តៅ និងនៅឲ្យស្ងៀម។ ចូរព្យាយាមគ្របតំបន់ដែលរលាកលើស្បែកជាមួយនឹងក្រណាត់ដែលស្អាតតាមតែអាចធ្វើទៅបាន។ មិនត្រូវប្រើទឹកកគ្របពីលើជនរងគ្រោះទេ ព្រោះវានឹងធ្វើឲ្យសីតុណ្ហភាពរាងកាយចុះទាប និងត្រជាក់ខ្លួនខ្លាំងបាន។
- ការរលាកនៅលើមុខ ប្រអប់ដៃ និងប្រអប់ជើងគួរតែពិចារណាថា ជាការមានរបួសដែលត្រូវការព្យាបាលដែរ។
ការរលាកតិចតួច ក្នុងកម្រិតទីមួយ ឬទីពីរ ដែលស្ថិតនៅតំបន់តូចៗនៃរាងកាយ
- ចូរលាងសម្អាតរបួសជាមួយនឹងទឹកក្តៅឧណ្ហៗ
- រាល់ចិញ្ចៀន ខ្សែក្រវ៉ាត់ និងរបស់របរជាប់ខ្លួនគួរតែដោះចេញឲ្យអស់ព្រោះកន្លែងដែលពាក់នេះអាចនឹងហើម ហើយក៏ត្រូវការកាត់ស្បែកបន្ថែមទៀតដែរបើសិនជានៅបន្តពាក់ទៀត។
- របួសដែលរលាកអាចនឹងត្រូវរុំជាមួយនឹងថ្នាំផ្សះប្រភេទលាប។
- បើសិនជាខ្លាចការរលាកនេះស៊ីជ្រៅទៅខាងក្នុង ហើយប្រហែលជាវាគឺកម្រិតទីពីរ ឬទីបី ចូរទៅឲ្យពេទ្យពិនិត្យ និងវាយតម្លៃភ្លាម។
- ការចាក់វ៉ាក់សាំងតេតាណូសគួរតែត្រូវធ្វើ ឬចាក់ម្តងទៀតបើសិនជាចាំបាច់៕