បច្ចេកវិទ្យាគ្របដណ្តប់ពិភពលោករបស់យើងសព្វថ្ងៃនេះ។ ខណៈពេលដែលវាភ្ជាប់អ្នកទៅពិភពលោកទាំងមូលជាមួយនឹងការប៉ះប៊ូតុង (ឬអូសអេក្រង់ណាមួយក៏ដោយ) មានផលវិបាកអវិជ្ជមានជាច្រើនរាប់មិនអស់ដែលភ្ជាប់មកជាមួយភាពងាយស្រួលនេះ។ ទាំងនេះ គឺជាវិធីមួយចំនួនដែលរាងកាយរបស់អ្នកទទួលរងនូវការប្រើស្មាតហ្វូន និងថេប្លេតយូរ ជាពិសេសកុមារ។
១.សំពាធក
នៅពេលកូនអ្នកកំពុងមើលស្មាតហ្វូន ទម្ងន់បន្ថែម និងសំពាធត្រូវបានបន្ថែមនៅលើកញ្ចឹងក។ ក្នុងរយៈពេលមួយរយៈវាអាចបណ្តាលឱ្យមានការឈឺចាប់យ៉ាងខ្លាំង។
២.ជំងឺភ្នែក
នេះ គឺជាការឈឺចាប់ និងភាពមិនស្រួល ដែលកើតឡើងជាមួយនឹងការសម្លឹងមើលអេក្រង់ឌីជីថលអស់រយៈពេលជាងពីរម៉ោងដោយមិនមានការសម្រាក។ ភ្នែកអាចធុញទ្រាន់ ហើយអាចនឹងស្រវាំង។
៣.ម៉្ញូបភ្នែក
នៅក្នុងរយៈពេលវែង, ការប៉ះពាល់ភ្នែកទៀងទាត់អាចនាំឱ្យមានការកើនឡើងនូវជំងឺម៉្ញូប។ កុមារមិនដឹងពីផលវិបាកហើយមិនយល់ពីតម្រូវការក្នុងការសម្រាកភ្នែក។ មាតាបិតាគួរណែនាំទម្លាប់បែបនេះតាំងពីនៅក្មេង!
៤.រមួលម្រាមដៃ
ស្រដៀងនឹងសម្ពាធកនិងខ្នងដែរ នៅពេលសាច់ដុំម្រាមដៃ ដែលប្រើអូសឫចុចអេក្រង់អស់រយៈពេលជាយូរ ដោយមិនមានការសម្រាក។
៥.បញ្ហារយៈពេលវែងដូចជាទឹកនោមផ្អែមនិងធាត់
យើងដឹងថាកូនអ្នកញៀននឹងទំនោរចំណាយពេលច្រើនម៉ោងលើទូរស័ព្ទរបស់ពួក ដោយការហ្គេមឬបើកអ៊ីនធឺណិត។ ជារឿយៗ ពួកគេមិនបានធ្វើលំហាត់ប្រាណ សូម្បីតែចលនាសាមញ្ញក៏ដោយ – ហើយអាចញ៉ាំអាហារសម្រន់ដោយមិនគិត។ ក្នុងរយៈពេលវែងវាធ្វើឱ្យប៉ះពាល់ដល់រាងកាយហើយអាចបង្កើនទំនោររបស់កូនអ្នកមានជំងឺទឹកនោមផ្អែម ឬធាត់៕