ជំងឺមហារីកក្រពេញប្រូស្តាត គឺជាប្រភេទជំងឺមហារីកទូទៅមួយចំពោះបុរស។
ការសិក្សានៅមន្ទីរពិសោធន៍ បានបង្ហាញថាការទទួលទានផ្លែទទឹម អាចធ្វើឱ្យពន្យឺតកោសិកាមហារីក និងបង្កើតឡើងវិញកោសិកាដែលងាប់ដោយសារមហារីក។ ការសិក្សា បានរកឃើញថាមានភាពប្រសើរឡើងប្រហាក់ប្រហែលគ្នា ដោយប្រើប្រភេទចំរាញ់ពីផ្លែទទឹមហៅថា POMx។
ភ័ស្តុតាងបឋមបង្ហាញថា ទឹកផ្លែទទឹមអាចមានអត្ថប្រយោជន៍ចំពោះបុរស ដែលមានជំងឺមហារីកក្រពេញប្រូស្តាត ដែលរារាំងដល់ការលូតលាស់មហារីក និងបន្ថយហានិភ័យនៃការស្លាប់។
ទន្ទឹមនឹងនេះ ការទទួលទានផ្លែទទឹម ក៏អាចរារាំងការបង្កើតឡើងវិញនៃកោសិកាមហារីកសុដន់ផងដែរ ដែលជាជំងឺមហារីកទូទៅមួយចំពោះស្ត្រី។ ផ្លែទទឹម ថែមទាំងសម្លាប់កោសិកាមហារីកសុដន់មួយចំនួនទៀតផង៕