ទោះបីជាអ្នកមិនស្រួលខ្លួនដោយសារតែជំងឺផ្តាសាយក៏ដោយ ក៏មិនត្រូវមិនខ្វល់អំពីធ្មេញអ្នកដែរ ខាងក្រោមនេះគឺជាការណែនាំខ្លះៗចំពោះការថែរក្សាសុខភាពធ្មេញពេលកំពុងតែមិនស្រួលខ្លួន៖
- មិនត្រូវចែករំលែកច្រាស់ដុសធ្មេញអ្នកជាមួយអ្នកដទៃឡើយ ជាពិសេសបើសិនជាអ្នកកំពុងតែមិនស្រួលខ្លួនតែម្តង
- វាច្រើនតែជារឿងមិនសំខាន់ទេក្នុងការប្រើច្រាស់ដុសធ្មេញថ្មីក្រោយពីអ្នកមានជំងឺរួច លុះត្រាតែអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬដល់ពេលដែលត្រូវប្តូរច្រាស់ថ្មី
- បើសិនជាអ្នកត្រូវការប្រើសេរ៉ូក្អក ចូរជ្រើសរើសសេរ៉ូដែលគ្មានជាតិផ្អែម
- បើសិនជាក្អួត មិនត្រូវដុសធ្មេញភ្លាមៗឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែខ្ពុរមាត់ជាមួយទឹកធម្មតា ឬប្រើទឹកខ្ពុរមាត់វិញ
- ចូរញ៉ាំទឹកឲ្យបានច្រើនដើម្បីចៀសផុតពីការស្ងួតមាត់ ដែលបង្កគ្រោះថ្នាក់ដល់ធ្មេញ៕