ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីរបស់ដែលអ្នកគួរតែឲ្យកូនអាយុ៣ខែដល់៩ខែលេង ដើម្បីបង្កើនប្រាជ្ញារបស់គេ។ តើមានអ្វីខ្លះទៅ?
- ពេលដែលអ្នកនាំកូនទៅក្រៅលេង អ្នកគួរតែនាំកូនទៅសួនលេង ព្រោះកន្លែងនោះមានវាលស្មៅ។ ដូចនេះ អ្នកអាចយកកម្រាលទៅក្រាលឲ្យគេគេងលើនោះ ដើម្បីឲ្យគេអាចស្រូបយកខ្យល់អាកាសបរិសុទ្ធបាន។
- ពេលដែលអ្នកនាំគេទៅក្រៅ អ្នកគួរតែណែនាំប្រាប់គេពេលដែលឃើញផ្កាផ្សេងៗ និងរបស់ទាំងឡាយដែលគេបានឃើញនឹងភ្នែក ដើម្បីអាចជួយបង្កើនប្រាជ្ញារបស់គេបាន។
- អ្នកគួរតែឲ្យកូនលេងប្រដាប់ប្រដាល់លេងសង់ផ្ទះដែលមានពណ៌ចំរុះ និងបាល់ជាដើម ព្រោះវាអាចជួយធ្វើឲ្យកូនមានប្រាជ្ញាដែលអ្នកដទៃបាន ដោយជួយបណ្តុះតាំងពីតូចតែម្តង។
- អ្នកគួរតែឧស្សាហ៍ប្រើក្រសែលភ្នែកអ្នកដើម្បីទាក់ទងជាមួយគេ ព្រោះវាអាចផ្តល់អារម្មណ៍សុវត្ថិភាព និងភាពកក់ក្តៅដល់កូន ដោយធ្វើឲ្យគេអាចមានខួរក្បាលដែលឆ្លាតមួយ។
- អ្នកគួរតែនាំកូនឲ្យស្តាប់សម្លេងដែលនៅជុំវិញខ្លួន ដូចជាសម្លេងឡាន ម៉ូតូ សម្លេងចាប និងសត្វមួយចំនួនដើម្បីឲ្យគេអាចស្គាល់តាំងពីតូច ហើយបណ្តុះខួរក្បាលឲ្យកាន់តែឆ្លាត។
- អ្នកក៏អាចដាក់កូនក្នុងរទេះរុញ ហើយរុញកូនទៅសួនច្បារលេង ដើម្បីឲ្យគេអាចមើលឃើញមនុស្សច្រើន នោះគេនឹងមានសេចក្តីក្លាហាន ដោយមិនខ្លាចមនុស្ស។ ជាហេតុដែលធ្វើឲ្យខួរក្បាលគេនឹងឆ្លាតតាមនោះផងដែរ៕