ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីទ្រព្យរបស់ឆ្នាំទាំងឡាយខាងលើក្នុងឆ្នាំ២០១៩។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
ក្នុងឆ្នាំក្រោយ អ្នកអាចចាប់ផ្តើមសុំទ្រព្យបានហើយ ព្រោះអាចចូលមកតាមចិត្តរបស់អ្នកចង់។ ជាពិសេស នៅពេលដែលទ្រព្យនេះចូលមកហើយ នឹងមិនងាយចេញទេ។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានប្រាក់ច្រើនជាមិនខានឡើយ។
ឆ្នាំឆ្លូវ
ឆ្នាំ២០១៩ អ្នកនឹងមានសិទ្ធក្នុងការប្រមូលបានទ្រព្យចូលមក ដោយចំណេញបានប្រាក់មិនតិចនោះទេ។ ជាពិសេស អ្នកក៏មានអ្នកជួយច្រើនដែរ ដោយធ្វើឲ្យអ្នកអាចទទួលបានជោគជ័យគ្រប់រឿង។ ជាហេតុដែលធ្វើឲ្យអ្នកកាន់តែមិនខ្វះលុយផងដែរ។
ឆ្នាំច
ក្នុងឆ្នាំក្រោយនេះ អ្នកនឹងមិនខ្វះលុយឡើយ ព្រោះគ្មានឧបសគ្គអ្វីអាចរារាំងអ្នកបានឡើយ។ ដូចនេះ ជីវភាពអ្នកនឹងកាន់តែល្អ ដោយធ្វើឲ្យអ្នកមិនមានទុក្ខកង្វល់អ្វីទៀតឡើយ។ អ្នកនឹងអាចឈានជើងដើរចូលដល់វិថីដ៏ត្រចេះត្រចង់បានជាមិនខានឡើយ៕