បន្ទប់ទទួលភ្ញៀវគឺជាបន្ទប់មួយដែលអ្នកប្រើដើម្បីទទួលភ្ញៀវ និយាយគ្នាលេង ឬជាកន្លែងដែលសម្រាប់សម្រាក ដូចនេះហុងស៊ុយនៃបន្ទប់នេះគឺអាចទាក់ទងនឹងមុខរបរ ទ្រព្យសម្បត្តិ និងទំនាក់ទំនងជាមួយអ្នកដទៃ។
នៅក្នុងបន្ទប់ទទួលភ្ញៀវនីមួយៗ តែងតែមានកន្លែងដែលជាទ្រព្យរបស់អ្នក ហើយវាងាយស្រួលរកទេ គ្រាន់តែអ្នកឈរនៅទ្វារទាំង៨របស់អ្នក ហើយក្រឡេកទៅកន្លែងចំហៀងនៃបន្ទប់ នោះហើយជាកន្លែងទ្រព្យរបស់អ្នក។ នៅកន្លែងនោះអ្នកមិនត្រូវដាក់របស់ច្រើនឡើយ អ្នកអាចដាក់សាឡុងមួយសម្រាប់ឱ្យភ្ញៀវអង្គុយ នោះវានឹងអាចនាំទ្រព្យមកឱ្យអ្នកច្រើននៅពេលដែលមានភ្ញៀវច្រើន ឬអ្នកអាចដាំរុក្ខជាតិដែលអាចនាំសំណាងឱ្យអ្នក ឬដាក់អាងត្រីក៏បានដែរ។
របស់របរដែលនៅក្នុងបន្ទប់ទទួលភ្ញៀវមិនត្រូវច្រើនពេកឡើយ ព្រោះវាអាចប៉ះពាល់ដល់អ្នក។ ជាពិសេសសាឡុងនៅក្នុងបន្ទប់ទទួលភ្ញៀវមិនត្រូវធំពេកទេ ព្រោះវាធ្វើឱ្យគ្មានកន្លែងសម្រាប់ដើរ ហើយចង្អៀតជាខ្លាំង ដូចនេះវាអាចបាំងនូវទ្រព្យរបស់អ្នកដែលហូរចូលបាន។
នៅពេលដែលអ្នកដាក់សាឡុង អ្នកត្រូវតែដាក់វាផ្អែកជញ្ជាំង ព្រោះបើអ្នកដាក់វានៅចំកណ្តាលបន្ទប់ ហើយមានកន្លែងសម្រាប់ដើរពីក្រោយ នោះវានឹងធ្វើឱ្យទ្រព្យអ្នកហូរចេញក្រៅបន្តិចម្តងៗដោយមិនដឹងខ្លួនឡើយ៕