ដំឡូងមានប្រភេទពិសេសនៃម្សៅដែលគេស្គាល់ថាជាម្សៅធន់។ ម្សៅនេះ មិនត្រូវបានបំបែក និងស្រូបយកដោយរាងកាយទេ។ ផ្ទុយទៅវិញវាឈានដល់ពោះវៀនធំ ដែលវាក្លាយជាប្រភពនៃសារធាតុចិញ្ចឹមសម្រាប់បាក់តេរីមានប្រយោជន៍នៅក្នុងពោះវៀនរបស់អ្នក។
ការស្រាវជ្រាវ បានភ្ជាប់ម្សៅ ដែលធន់ទ្រាំ ទៅនឹងអត្ថប្រយោជន៍សុខភាពជាច្រើនរួមមាន ការកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីន ដែលជាលទ្ធផលធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករក្នុងឈាម។
នៅក្នុងការសិក្សាអំពីសត្វសត្វកណ្តុរ ដែលស៊ីម្សៅដែលធន់ បានបង្ហាញពីការថយចុះនូវភាពធន់នឹងអាំងស៊ុយលីន។ នេះមានន័យថា រាងកាយរបស់ពួកវា មានប្រសិទ្ធភាពខ្ពស់ក្នុងការយកជាតិស្ករដែលលើសចេញពីឈាម។
ដោយឡែក ការសិក្សាទៅលើអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ បានរកឃើញថា ការទទួលទានអាហារ ដែលមានម្សៅធន់ នឹងជួយកម្ចាត់ជាតិស្ករក្នុងឈាម បានល្អប្រសើរបន្ទាប់ពីទទួលទាន។
នៅក្នុងការសិក្សាមួយផ្សេងទៀតមនុស្ស ១០ នាក់ ត្រូវបានគេផ្តល់ឱ្យនូវម្សៅដែលធន់ ៣០ ក្រាមជារៀងរាល់ថ្ងៃក្នុងរយៈពេល ៤ សប្តាហ៍។ អ្នកវិទ្យាសាស្ត្របានរកឃើញថាម្សៅធន់ នឹងជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនបាន ៣៣%។
គួរឱ្យចាប់អារម្មណ៍ អ្នកក៏អាចបង្កើនមាតិកាម្សៅដែលធន់ទ្រាំនឹងដំឡូងផងដែរ។ ដើម្បីធ្វើដូចនេះ ទុកដំឡូងឆ្អិនក្នុងទូរទឹកកកមួយយប់ ហើយទទួលទានវាត្រជាក់៕