ផ្លែទឹកដោះគោ ជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់នៅពេលទុំ និងសម្បូរណាស់ក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃពួកយើង គឺសុទ្ធតែធ្លាប់ស្គាល់ផ្លែនេះ។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ)ទោះបីជាចូលចិត្តទទួលទានក៏ដោយ ប៉ុន្តែមិនសូវមាននរណាចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃផ្លែទឹកដោះគោចំពោះសុខភាពឡើយ។ ដឹងទេថាការទទួលទានផ្លែទឹកដោះគោអាចផ្ដល់ផលល្អប្រសើរមិនគួរឲ្យជឿចំពោះសុខភាពបាន? ថាតើវាល្អយ៉ាងណាខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានផ្លែទឹកដោះគោចំពោះសុខភាព ៖
១. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម
ផ្លែទឹកដោះគោ ជាប្រភពដ៏ប្រសើរនៃជាតិដែកដែលជួយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម។ បញ្ហាខ្វះជាតិដែកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតនៃជំងឺខ្វះគ្រាប់ឈាមក្រហម។ រាងកាយត្រូវការជាតិដែកចាំបាច់ ដើម្បីផលិតអេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមួយនៅក្នុងកោសិកាឈាមក្រហមទទួលខុសត្រូវចំពោះការដឹកនាំអុកស៊ីសែនពីសួតទៅកាន់គ្រប់ផ្នែកនៃរាងកាយ។
២. សុខភាពឆ្អឹង
ផ្លែទឹកដោះគោ គឺមានផ្ទុកបរិមាណខ្ពស់នៃជាតិកាល់ស្យូម និងផូស្វ័រ ដែលធ្វើឲ្យវាក្លាយជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំ។
៣. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
ជាតិសសៃដែលមាននៅក្នុងផ្លែទឹកដោះគោ មានប្រសិទ្ធិភាពក្នុងការគ្រប់គ្រង ក៏ដូចជាកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម។
៤. មានផ្ទុកសម្បូរទៅដោយវីតាមីន C
ផ្លែទឹកដោះគោ គឺមានផ្ទុកសម្បូរទៅដោយវីតាមីន C កម្រិតខ្ពស់។ វីតាមីន C គឺជាសារធាតុចិញ្ចឹមរលាយក្នុងទឹកដែលមានសារៈសំខាន់ផ្ដល់ការគាំទ្រដល់មុខងារសំខាន់ៗជាច្រើនក្នុងរាងកាយ។ វីតាមីននេះ ក៏ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងទទួលខុសត្រូវចំពោះការផលិតកូឡាជែន, ការពារបេះដូង, ព្យាបាលរបួស, បង្កើនសុខភាពភ្នែក, ប្រព័ន្ធភាពស៊ាំ ក៏ដូចជាកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ លក្ខណៈសម្បត្តិនៃសារជាតិប្រឆាំងអុកស៊ីតកម្មវីតាមីន C ជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃរ៉ាឌីកាល់សេរីហើយទប់ស្កាត់ជំងឺជាច្រើនទៀតដូចជា ជំងឺបេះដូង និងជំងឺមហារីក។ វាក៏ជួយពន្យារដំណើរការដំណើរការចាស់តាមវ័យផងដែរ។
៥. មានផ្ទុកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ
ផ្លែទឹកដោះគោ គឺប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម, វីតាមីន A, វីតាមីន C និងជាតិដែក ដែលសំខាន់ជួយទ្រទ្រង់រក្សាសុខភាពភាពរាងកាយរឹងមាំ៕